ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ វិច្ឆិកានេះថា សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹកកិច្ចការបេក្ខជនប្រឡង និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ កំពុងមានភាពមមាញឹកក្នុងការបំពេញភារកិច្ច ស្រង់ បូក និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ប្រកបដោយភាពស្ងប់ស្ងាត់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដែលអាចធានាបាននូវការប្រឡងគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដោយបន្ទប់នីមួយៗ នៃការងារស្រង់ បូកពិន្ទុដោយកុំព្យូទ័រនេះ មានបំពាក់ដោយកាមេរ៉ាសុវត្ថិភាព ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។

លោកស្រីបានបន្តថា «គិតត្រឹមថ្ងៃទី ២០ វិច្ឆិកានេះ យើងកំពុងស្ថិតនៅក្នុងដំណើរការបូកស្រង់ពិន្ទុនៅឡើយទេ។ ដូច្នេះហើយ តាមផែនការ យើងនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៧ វិច្ឆិកា នៅមិនទាន់មានការប្រកាសផ្លាស់ប្ដូរណាមួយនៅឡើយទេ»។

លោកស្រីបានបន្តថា ប៉ុន្តែប្រសិនបើក្រសួងអប់រំ រៀបចំដោយលូន មិនមានបញ្ហាអ្វីមួយនោះ ក៏អាចធ្វើការផ្សព្វផ្សាយលទ្ធផលប្រឡងមុនបានដែរ តែជាគោលការណ៍ យកថ្ងៃទី ២៧ វិច្ឆិកា ដូចបានជូនដំណឹងកន្លងមក។

លោកស្រីបានបន្ថែមទៀតថា ដំណើរបូកស្រង់ពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២៦ វិច្ឆិកា ដោយក្រុមការងារយកសន្លឹកបណ្ណសម្រង់ពិន្ទុដែលបានមកពីមណ្ឌលកំណែនីមួយៗ បញ្ចូលទៅក្នុងកុំព្យូទ័រ។ បន្ទាប់ពីបញ្ចូលរួច ព្រីនឯកសារចេញពីកុំព្យូទ័រដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងបណ្ណសម្រង់ពិន្ទុដែលបានមកពីមណ្ឌលកំណែទាំង ១០ នៅរាជធានីភ្នំពេញថា តើពិតជាត្រូវគ្នាឬក៏អត់ ហើយនឹងមានការត្រួតពិនិត្យមើលដំណើរការប្រឡង និងបូកស្រង់ពិន្ទុនេះអាចទទួលយកបានទើបរៀបចំប្រកាសព័ត៌មានលទ្ធផលប្រឡង។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ក្រសួង បានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.
២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ មានបេក្ខជនអវត្តមានសរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប(ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់)។ បេក្ខជនមានបញ្ហាសុខភាព ៨៥ ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន ៥ ករណី៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ