ព័ត៌មានជាតិ
ACU បើកយុទ្ធនាការផ្សព្វផ្សាយទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០៣ នៅសាលាខេត្តព្រៃវែង អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានចូលរួមជាមួយរដ្ឋបាលខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងនោះដែរអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចុះបិទ poster តាមមន្ទីរអង្គភាព ទាក់ទងទៅនឹងខ្លឹមសារពាក្យស្លោកមួយចំនួន អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ មានពាក្យស្លោកថា «ការយល់ដឹងពីសេវាសាធារណៈ គឺរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ», «អ្នកស៊ីសំណូក និងអ្នកសូកប៉ាន់មានទោសដូចគ្នា» ជាដើម។

សូមបញ្ជាក់ថា ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ ធ្នូ បានកកើតឡើង បន្ទាប់ពីមហាសន្និបាត អង្គការសហប្រជាជាតិ (UN) បានអនុម័តជាឯកច្ឆន្ទ លើអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ ឬ UNCAC ឆ្នាំ ២០០៣ នៅពេលដែលប្រទេសសមាជិកចំនួន ១៩១ របស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួមក្នុងការចុះហត្ថលេខាលើអនុសញ្ញា។
ដោយឡែកសម្រាប់កម្ពុជា ប្រសិនបើមានករណីអំពើពុករលួយ សាធារណជនអាចរាយការណ៍ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយតាមរយ៖
ទូរស័ព្ទ : 1282 (ដោយឥតគិតថ្លៃ)
ទូរស័ព្ទ : 023 221 653
(រាល់ការរាយការណ៍ពីអំពើពុករលួយត្រូវបានរក្សាជាការសម្ងាត់បំផុត)៕
អត្ថបទ ៖ សៅគ្រី


-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៨ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា