ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ផ្ដល់អនុសាសន៍ ១០ ចំណុច ជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យ នៅកម្ពុជា ២០២៤-២០២៨
នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អនុសាសន៍ចំនួន ១០ ចំណុច ទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី«ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០២៤-២០២៨» ជាមូលដ្ឋានគ្រឹះ ក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលា កិច្ចពិភាក្សា ដើម្បីធានាឧត្ដមប្រយោជន៍របស់កម្ពុជា។

ការផ្តល់អនុសាសន៍ទាំង ១០ នេះ ធ្វើឡើងខណៈ លោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី“ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០២៤-២០២៨” ដែលប្រារព្ធនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក Oktavianto Pasaribu នាយករង នៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងលោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីពសម្រាប់កម្មវិធីការងារសមរម្យប្រចាំនៅកម្ពុជា (NTUC) និងលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)។

អនុសាសន៍ទាំង ១០ ចំណុចនោះរួមមាន ៖ ១.ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើប្រសិទ្ធភាពការងារប្រតិបត្តិកររបស់ក្រសួង, ទី២.ការបង្កើតអនុលោមភាពលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព (OSH) , ទី៣.ការពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ (ក្រុមប្រឹក្សាអាជ្ញាកណ្ដាល) , ទី៤.ការពង្រីកវិសាលភាពបេឡាសន្តិសុខសង្គម, ទី៥.ពលករទេសន្តរប្រវេសន៍, ទី៦.ការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ,ទី៧.កាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម, ទី៨.ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈតាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅ ១,៥ លាននាក់, ទី៩. ការលើកកម្ពស់យេនឌ័រដល់កម្មករនិយោជិតជាស្ត្រីតាមគោលការណ៍សមធម៌, ទី១០.ការពង្រឹងយន្តការត្រីភាគី។

ចំពោះ លោករដ្ឋមន្ត្រី អនុសាសន៍ ១០ ចំណុច នឹងធ្វើឲ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជាដែលស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញតាំងពីដើមអាណត្តិ។

មុនបញ្ចប់ លោករដ្ឋមន្ត្រី បានរំពឹងទុកថា ការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពីការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២៤-២០២៨ នឹងឈរលើការពិភាក្សាដែលយកឧត្ដមប្រយោជន៍របស់កម្មករនិយោជិតប្រមាណ ១០ លាននាក់ នៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់ធាតុចូលក្នុងផែនការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល៕



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង