ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលដាក់ទិសដៅកែច្នៃផលិតផលកសិកម្មឱ្យទៅជាផលិតផលសម្រេចក្នុងការនាំចេញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យមន្ត្រីថ្នាក់ដឹកនាំខិតខំកែប្រែទៅជាកសិកម្មនាំចេញផលិតផលសម្រេចឱ្យបានច្រើនដើម្បីធានាតម្លៃបន្ថែមក្នុងស្រុក។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ចេកចុះថ្លៃ តែចេកកំប៉ុងមិនងាយចុះថ្លៃទេ ខ្ញុំរស់នៅក្រៅប្រទេសរាប់សិបឆ្នាំទៅហើយ ពោតអាចឡើងចុះ តែពោតកំប៉ុងមិនងាយទេ ផលិតផលសម្រេចមិនងាយចុះថ្លៃទេ»។

សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាចអន្តរាគមទៅលើតម្លៃកសិផលរហូតបានទេ ការអន្តរាគមគឺធ្វើឡើងតែទៅលើដំណាំយុទ្ធសាស្ត្រមួយចំនួនពេលដែលចាំបាច់បំផុត ដោយទុកឱ្យទីផ្សារប្រកួតប្រជែងមិនដូច្នោះទេនឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីទាញបាននូវតម្លៃបន្ថែមផលិតផលយើង រាជរដ្ឋាភិបាលតែងតែដាក់ទិសដៅដើម្បីចង់នាំចេញផលិតផលសម្រេច។ សម្ដេចលើកឧទាហរណ៍ រោងចក្រផលិតកង់ឡាន នៅក្នុងស្រុកមានក្រុមហ៊ុន ៤ ក្រុមហ៊ុនមួយផលិតរាប់លាននាំចេញទៅក្រៅប្រទេស ខណៈការផ្គត់ផ្គង់កៅស៊ូក្នុងស្រុកយកត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ ដោយសារបញ្ហាបរិមាណ និងគុណភាពមិនទាន់មានស្ដង់ដា។
សម្ដេច ហ៊ុន ម៉ាណែត៖ «អញ្ចឹងការរៀបចំសហគមកសិកម្មទំនើបនេះធ្វើយ៉ាងណាជួយការងារបច្ចេកទេសតែម្ដង គង់តែនាំវត្ថុធាតុដើមក្នុងប្រទេសរបស់យើងឱ្យគេយកផលិតផលសម្រេចដដែល បើមានផលិតផលសម្រេចក្នុងស្រុកហើយចាំបាច់គេទៅយកៅស៊ូពីក្រៅយ៉ាងច្រើនធ្វើអ្វី»៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត