ព័ត៌មានជាតិ
មកដឹងពិន្ទុបេក្ខជនប្រឡងបាក់ឌុបចាប់ពីនិទ្ទេស E ដល់ និទ្ទេស A
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា បេក្ខជនប្រឡងជាប់បាក់ឌុបត្រូវមានពិន្ទុចាប់ពី ២៣៧ ឡើងទៅ ហើយបេក្ខជនជាប់និទ្ទេស A ត្រូវមានពិន្ទុចន្លោះពី ៤២៧ ដល់ ៥០០ នៃពិន្ទុសរុប។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា របបពិន្ទុប្រឡងអតិបរមាមាន ៥០០ ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់ គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ ពិន្ទុ យកត្រឹម ២៣៧ ពិន្ទុ ជាប់។

ចំពោះការបែងចែកនិទ្ទេសវិញ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា បេក្ខជនដែលទទួលបានពិន្ទុចាប់ពី ២៣៧ ដល់ ២៨៥ ពិន្ទុ ទទួលបាននិទ្ទេស E ពិន្ទុចន្លោះពី ២៨៥ ដល់ ៣៣៣ ទទួលបាន D ពិន្ទុចន្លោះពី ៣៣៣ ដល់ ៣៨០ ទទួលបាន C ពិន្ទុចន្លោះពី ៣៨០ ដល់ ៤២៧ ទទួលបាន B និងពិន្ទុចន្លោះពី ៤២៧ ដល់ ៥០០ ទទួលបាននិទ្ទេស A។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ មានបេក្ខជនអវត្តមានសរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប(ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់)។ បេក្ខជនមានបញ្ហាសុខភាព ៨៥ ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន ៥ ករណី។

តាមគម្រោង ក្រសួង នឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៧ វិច្ឆិកា សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលខេត្តកណ្ដាល និងថ្ងៃទី ២៨ វិច្ឆិកា សម្រាប់បណ្ដាខេត្តផ្សេងៗ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី