ព័ត៌មានជាតិ
តើផ្ទាំងផ្សព្វផ្សាយណាខ្លះ ដែលជាប់ពន្ធ និងមិនជាប់ពន្ធ?
ពន្ធលើផ្ទាំងផ្សព្វផ្សាយ ត្រូវបានប្ដូរឈ្មោះចេញពីពន្ធតែមប្រិ៍សារពើពន្ធ ដែលជាការបង់ពន្ធទៅលើផ្ទាំងផ្សព្វផ្សាយ អាជីវកម្ម។ ហើយពន្ធលើផ្ទាំងផ្សព្វផ្សាយនេះដែរ ត្រូវបានប្រមូលក្នុងរូបភាពដូចជា ប័ណ្ណ ផ្ទាំង ឬស្លាក ក្រោមរូបភាព ជាអក្សរ ជារូបភាពជីវចល ឬអជីវចល ក្នុងបំណងផ្សព្វផ្សាយដល់អតិថិជន ឬសាធារណជន ឱ្យបានស្គាល់ជាអាទ៍ពាក់ នឹងអាជីវកម្ម ឬសេវាកម្មផ្សេងៗ ជាដើម។

ថ្លែងនៅសិក្ខសាលាស្ដីពី «ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ» កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការប្រមូលពន្ធលើផ្ទាំងផ្សព្វ ផ្សាយ ត្រូវបានអនុវត្តតាមនីតិវិធីដូចជា៖ ចំពោះប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើដោយក្រដាសធម្មតា និងប័ណ្ណ ប្រកាសផ្សាយពាណិជ្ជកម្មធ្វើដោយក្រណាត់ ឬវត្ថុផ្សេងៗ ម្ចាស់ប័ណ្ណប្រកាស ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធ នៅ អគ្គនាយកដ្ឋានពន្ធដារសម្រាប់ប័ណ្ណប្រកាសដែលត្រូវបានផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ឬសាខាពន្ធដារខេត្ត សម្រាប់ ប័ណ្ណប្រកាសដែលត្រូវបានផ្សព្វផ្សាយនៅខេត្តពាក់ព័ន្ធនោះ ទៅតាមអត្រា និងលក្ខខណ្ឌ ដោយអនុលោមតាមបទ ប្បញ្ញត្តិជាធរមាន។
ម្យ៉ាងវិញទៀត ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្ម ដែលមានអក្សរបរទេស ដោយមិនរាប់បញ្ចូលនាមករណ៍ អាសយដ្ឋាន លេខទូរស័ព្ទ និងគេហទំព័ររបស់សហគ្រាស ត្រូវស្ថិតក្នុងលក្ខខណ្ឌបន្ថែម ដូចមានចែងក្នុងមាត្រា ១ ចំណុច ខ នៃអនុ ក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៥។
ជាមួយគ្នានេះដែរ លោក ឈៀង គីមសាយ អនុប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងដែរថា ចំពោះស្លាកអាជីវកម្មដ្ឋាន ម្ចាស់ប័ណ្ណប្រកាស មានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធនៅ សាខាពន្ធដារ ដែលស្លាកអាជីវកម្មដ្ឋាននោះតាំងនៅទៅតាមអត្រា និងលក្ខខណ្ឌដោយអនុលោមតាមបទប្បញ្ញត្តិជា ធរមាន។ ក្នុងករណី ស្លាកអាជីវកម្មដ្ឋានមានភ្ជាប់ប័ណ្ណប្រកាសរបស់សហគ្រាស ឬអាជីវកម្មដ្ឋានផ្សេង គឺត្រូវគិតពន្ធ ទៅតាមចំណែកនៃសាមីសហគ្រាស ឬអាជីវកម្មដ្ឋាននោះ ព្រមទាំងទៅតាមប្រភេទប័ណ្ណប្រកាស ដោយអនុលោមតាម បទប្បញ្ញត្តិនៃប្រកាសនេះ។
ចំពោះផ្ទាំងអក្ស ឬ ផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម ម្ចាស់ប័ណ្ណប្រកាស ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្ទាំងអក្សរ ឬរូបភាពដែលត្រូវបានផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ឬសាខាពន្ធដារខេត្ត សម្រាប់ផ្ទាំងអក្សរ ឬរូបភាពដែលត្រូវបានផ្សព្វផ្សាយនៅខេត្តពាក់ព័ន្ធនោះ។
សូមបញ្ជាក់ថា សម្រាប់ការលើកលែងពន្ធលើផ្ទាំងផ្សព្វផ្សាយ នៅក្នុងករណីផ្ទាំងផ្សព្វផ្សាយនោះមិនមែនជាការធ្វើ ពាណិជ្ជកម្មក្រោមរូបភាពដូចជា ផ្ទាំងផ្សព្វផ្សាយរបស់រដ្ឋ ឬផ្ទាំងរបស់អគ្គកុងស៊ុង ជាដើម៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ