ព័ត៌មានជាតិ
សម្ដេចធិបតី លុបឈ្មោះ វរសនីយឯក ទៀវ ម៉ារឌី ចេញពីក្របខណ្ឌ ព្រោះមិនគោរពវិន័យកងរាជអាវុធហត្ថ
តាមរយៈអនុក្រឹត្យស្ដីពីការលុបឈ្មោះនាយទាហានចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលុបឈ្មោះ វរសេនីយឯក ទៀវ ម៉ារឌី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្ដមសេនីយត្រី អេង ហ៊ី ចំពោះមូលហេតុដែលនាំឱ្យរាជរដ្ឋាភិបាលប្រើវិធានការក្ដៅលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ គឺដោយសារតែ បុគ្គល ទៀវ ម៉ារឌី មិនគោរពច្បាប់ និងវិន័យ។
លោក អេង ហ៊ី បញ្ជាក់ថា “ឧត្ដមសេនីយត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានរាយការណ៍មកតាមឋានានុក្រមសុំថ្នាក់លើដើម្បីសម្រេច”។ ជាជំហានបន្ទាប់ពីទទួលបានការរាយកាណ៍ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល លោក អេង ហ៊ី បានឱ្យដឹងថា “ថ្នាក់លើក៏កាត់ឈ្មោះបុគ្គលនោះ (បុគ្គល ទៀវ ម៉ារឌី) ឱ្យមកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស”។
លោក អេង ហ៊ី បន្ថែមថា បន្ទាប់ពីកាត់ឈ្មោះឱ្យមកបំពេញការងារនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធងហត្ថ ប៉ុន្តែបុគ្គលនោះនៅតែមិនគោរពច្បាប់ស្ដីពីលក្្ខខន្តិកនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថដដែល។ ពីព្រោះតែការមិនគោរពបទបញ្ជា និងវ័ន័យនេះហើយទើបរាជរដ្ឋាភិបាលលុបឈ្មោះតែចេញពីក្របខណ្ឌតែម្ដង។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រើវិធានការក្ដៅលើការបង្រ្កាបមន្ត្រីដែលអសកម្មក្នុងការបំពេញការងារ មន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជា លោក វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្សពួក៤រូប លោក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ,លោក យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច រួមជាមួយដៃគូរ៤នាក់ទៀត និងនគរបាលខេត្តព្រៃវែងចំនួន១១រូបជាដើម៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?