ព័ត៌មានជាតិ
កាន់តែប្លែកទៀតហើយ! ធនាគារអេស៊ីលីដា លែងតម្រូវឲ្យអតិថិជនបង់ប្រាក់បញ្ញើដំបូង ពេលបើកគណនីបញ្ញើសំចៃ
លោកស្រី សុខ សោភា នាយិកា ប្រតិបត្តិទីផ្សារ បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ ធនាគារអេស៊ីលីដាភីអិលស៊ី លែងតម្រូវឲ្យអតិថិជនដាក់ប្រាក់បញ្ញើដំបូងនិងមានសមតុល្យអប្បបរមាទៀតហើយ ដើម្បីជួយសម្រួលដល់អតិថិជនកាន់តែមានភាពងាយស្រួលថែមទៀត ពេលមកបើកគណនីបញ្ញើសំចៃនៅធនាគារអេស៊ីលីដា។

លោកស្រីបានបន្តថា កាលពីមុនអតិថិជនដែលមានបំណងចង់បើគណនីបញ្ញើសំចៃ ត្រូវតម្កល់ប្រាក់ចំនួន១០ដុល្លារសម្រាប់គណនីជាដុល្លារនិង១ម៉ឺនរៀលសម្រាប់គណនីលុយខ្មែរ តែប្រាក់នេះអតិថិជនចង់បើកវិញពេលណាក៏បាន ។
លោកស្រីបានពន្យល់ថា«ការដែលធនាគារតម្រូវឲ្យអតិថិជនតម្កល់ប្រាក់នេះ មិនមែនខាងធនាគារយកលុយពីអតិថិជនទេ។ ប្រាក់ដែលតម្កល់នោះ ជាលុយរបស់អតិថិជន។ បានន័យថាបើគាត់មាន១០ដុល្លារឬ១ម៉ឺនរៀល នៅក្នុងគណនីគាត់អាចប្រើពេលណាក៏បានដែរ ហើយឈប់យល់ច្រឡំថាលុយ ដែលតម្កល់ធនាគារយកទុកមិនមែនយកទុកទេវាជាលុយរបស់គាត់»។

លោកស្រីបានបន្ថែមថា«ដើម្បីឲ្យអតិថិជនកាន់តែងាយស្រួលថែមទៀតនោះ ធនាគារមិនតម្រូវឲ្យមានប្រាក់បញ្ញើដំបូងនិងមិនតម្រូវឲ្យមានសមតុល្យអប្បបរមាឡើយក្នុងគណនី អីចឹងគាត់ចង់ប្រើវារហូតដល់គណនីគាត់សូន្យក៏បានដែរ»។
លោកស្រីបានបញ្ជាក់បន្ថែមថា បញ្ញើសំចៃគឺមិនប្រើសែកទេគឺអាចដកបានតាមរយៈម៉ាស៊ីនទូអេធីអឹម នៅតាមបញ្ឈរនិងតាមអេស៊ីលីដាម៉ូបាលដោយមិនចាំបាច់មានតម្កល់ប្រាក់ដូចមុននោះទេ៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?