ព័ត៌មានជាតិ
បណ្ឌិត Charles Yang ៖ ប្រទេសដែលមានសង្គ្រាម គួររៀនពីរបៀបបញ្ចប់សង្គ្រាមរបស់សម្ដេចហ៊ុន សែន
លោកបណ្ឌិត Charles Yang បានអះអាងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។

លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) និងគណៈប្រតិភូ បានលើកឡើង នារសៀលថ្ងៃទី២0 ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងាររបស់អង្គការ UPF ដែលបានបំពេញកន្លងមក ពាក់ព័ន្ធនឹងការសម្របសម្រួល និងរក្សាសន្តិភាពសកល និងបានស្នើសុំការគាំទ្រពីសំណាក់ សម្តេចធិបតី ចំពោះ “ធម្មនុញ្ញសន្តិភាពសកល” របស់អង្គការ UPF ផងដែរ ។ លើសពីនេះ ក្រោយពីបានទស្សនាវិមានឈ្នះឈ្នះ លោកបណ្ឌិត ក៏បានសម្តែងនូវកោតសរសើរប្រកបដោយក្តីស្ញប់ស្ញែង ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងស្វាគមន៍ចំពោះលោកបណ្ឌិត Charles Yang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត ដោយនេះ គឺជាឱកាសក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UPF។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណអង្គការ UPF ដែលបានបញ្ជូនគណៈប្រតិភូចំនួន ១១៥ នាក់ មកពី ៣០ ប្រទេស មកចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ក៏ដូចជាបានផ្ញើលិខិតអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា និងចំពោះចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី ។
ក្នុងជំនួបនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការ UPF ដែលអាចចាត់ទុកថាជាស្ពាននៅក្នុងការសម្របសម្រួលបញ្ហាជម្លោះរវាងរដ្ឋ និងរដ្ឋ ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងបានបញ្ជាក់អំពីការចូលរួមចំណែកគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ “ធម្មនុញ្ញសន្តិភាពសកល” របស់អង្គការ UPF ផងដែរ ខណៈដែលកម្ពុជា និងអង្គការ UPF មានគោលដៅរួមតែមួយ គឺការកសាងនូវសន្តិភាព សាមគ្គីភាព និងការរីកចម្រើនរួមរបស់សង្គម ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអង្គការ UPF ដែលបានជួយឧបត្ថម្ភសម្ភារបរិក្ខារពេទ្យដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបានបង្ហាញនូវក្តីសង្ឃឹមថា អង្គការ UPF នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកនូវសកម្មភាពកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានប្រគល់លិខិតអបអរសាទររបស់លោកស្រីបណ្ឌិត Hak Ja Han Moon ស្ថាបនិកអង្គការ UPF ជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត Charles Yang ក៏បានធ្វើការកោតសរសើរចំពោះលទ្ធផលនៃដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?