Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ថ្លែងអំណរគុណក្រុមហ៊ុនជប៉ុន បន្តបណ្ដុះបណ្ដាលសាលាបច្ចេកទេស នៅកម្ពុជា

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​អំណរគុណ​ក្រុមហ៊ុន​ជប៉ុន ដែល​បន្ត​ផ្តល់​កិច្ច​សហការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​សាលា​មធ្យមសិក្សា​បច្ចេកទេស ហ៊ី វ៉េ សេ លើ​ជំនាញ​ជួសជុល និង​ថែទាំ​រថយន្ត រួម​ទាំង​គម្រោង​បណ្ដុះបណ្ដាល​សមត្ថភាព​សិក្ខាកាម​របស់​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​តាមរយៈ​គម្រោង​កម្មសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ មាន​ប្រសាសន៍​បែបនេះ ខណៈ​ពេល​ជំនួប​ជាមួយ លោក តាកាហាស៊ី ហ្វ៊ូមី​អា​គិ (Takahashi Fumiaki) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​គណៈប្រតិភូ នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

នា​ឱកាស​នោះ ភាគី​ជប៉ុន បាន​លើក​ឡើង​ពី​គម្រោង​ពង្រីក​វិសាលភាព និង​ការ​ពង្រឹង​សមត្ថភាព​របស់​សាលា​មធ្យមសិក្សា​បច្ចេកទេស ហ៊ី វ៉េ សេ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នា​ពេល​បច្ចុប្បន្ន។

ក្នុង​កិច្ចពិភាក្សា​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​នោះ លោក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ក៏បាន​ពិភាក្សា​អំពី​លក្ខខណ្ឌ​ការងារ និង​ឱកាស នៃ​ការ​ពង្រីក​ទីផ្សារ​ការងារ​នៅ​ប្រទេស​ជប៉ុន រួម​ទាំង​ការ​ពង្រីក​លទ្ធភាព នៃ​កិច្ច​សហការ​ផ្សេងទៀត​ដែល​ក្រុមហ៊ុន​ជប៉ុន​មើល​ឃើញ​ពី​សក្ដានុពល​នៅ​កម្ពុជា។

មួយវិញទៀត លោក បាន​បញ្ជាក់​ជូន​ក្រុមហ៊ុន​ជប៉ុន​ថា តាមរយៈ​គោលនយោបាយ និង​កម្មវិធី​អាទិភាព​របស់​ក្រសួង​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា មាន​កម្លាំង​ពលកម្ម​ជំនាញ​កាន់តែ​ច្រើន ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ផលិតកម្ម និង​ផលិតភាព​ខ្ពស់​ដែល​ជា​តម្រូវការ​របស់​ក្រុមហ៊ុន​វិនិយោគ។

មុន​បញ្ចប់ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជូន​សមាគម​ជប៉ុន​-​កម្ពុជា ថា ក្នុង​ក្រប​ខណ្ឌ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ជួយ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​បំណង​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទីutes មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៥១ នាទីutes មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

នយោបាយ៣ ម៉ោង មុន

សម្ដេចតេជោបង្ហាញមោទនភាពដែលបានការពារសម្ដេចព្រះនរោត្តម សីហនុ

Sokha Hotels

ព័ត៌មានពេញនិយម