ព័ត៌មានជាតិ
កម្ពុជា ជំរុញសេដ្ឋកិច្ចតាមមូលដ្ឋានឱ្យមានកំណើន ដើម្បីពលរដ្ឋមានចំណូលខ្ពស់
រាជរដ្ឋាភិបាល បាននិងកំពុងជំរុញសេដ្ឋកិច្ចតាមមូលដ្ឋានឱ្យមានកំណើនគ្រប់វិស័យទាំងអស់ តាមរយៈបង្កើតការងារបង្កើនប្រាក់ចំណូលខ្ពស់ជូនពលរដ្ឋ ជាពិសេសអ្នកដែលកំពុងមានជីវភាពខ្វះខាត។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត ២ម៉ឺននាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០២៣។

សម្តេច បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល បានដាក់ចេញសូចនាករគោលដៅធំៗចំនួន៥ រួមមាន៖ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ សម្តេច ហ៊ុន ម៉ាណែត បានបន្តថា រយៈពេល៥ឆ្នាំនៃអាណត្តិនេះ ជាគោលដៅធំដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តទៀត ដើម្បីជំរុញកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
សម្តេចថ្លែងដូច្នេះថា«ប្រទេសដែលមានចំណូលខ្ពស់ គេមិនគិតថា រដ្ឋមានលុយប៉ុន្មានទេ គេគិតថាប្រជាជនម្នាក់ៗជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន…នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល»។
«យើងដើរមកដល់ពេលនេះ ចំណូលប្រជាជនបានកើនហើយ យើងសប្បាយរីករាយណាស់ តាំងពីប្រទេសបែកបាក់ចេញមកដៃទទេមកដល់ម៉ោងនេះ តែមិនទាន់ចប់ទេមហិច្ឆតារបស់យើង ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋយើងកាន់តែមានបានផលលាភទៅដល់កូនចៅប្រជាពលរដ្ឋ»។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។
បើតាមសម្តេចនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាល នឹងជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ប្រសើរជាងបច្ចុប្បន្ននេះថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ