Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កេតឃើញបុគ្គ​ល​មួយចំនួន អង្គុយតែក្នុងបន្ទប់ និងអានសៀវភៅ ហើយចេញមកធ្វើជាអ្នក Expert

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច សង្កេតឃើញបុគ្គ​ល​មួយចំនួន អង្គុយតែក្នុងបន្ទប់ និងអានសៀវភៅ ហើយចេះគ្រប់គោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨, ១០៨នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំឃើញអ្នកខ្លះ អង្គុយតែនៅក្នុងបន្ទប់មួយហ្នឹង ហើយអានសៀវភៅ ហើយចេញមកធ្វើជាអ្នក Expert (អ្នកជំនាញ) ជាអ្នកជំនាញខាងគ្រប់គ្រងរដ្ឋបាល គោលនយោបាយអី ក៏គេចេះដែរ រដ្ឋាភិបាល ដាក់គោលនយោបាយស្អីចេញ ក៏អត់ល្អដែរ គេចេះ គេពូកែជាងហ្នឹងរហូត»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ដោយអ្វីដែលរាជរដ្ឋាភិបាលគិតគូរ គឺមិនមែនជាអ្វីដែលសម្ដេចប្រកាសនោះទេ តែជាអ្វីដែលនឹងត្រូវបង្ហាញប្រជាពលរដ្ឋក្នុងរយៈពេល ២ឆ្នាំ ឬ ៣ឆ្នាំខាងមុខ។

«សូមឲ្យបងប្អូនជឿទុកចិត្តចុះ អ្វីដែលរដ្ឋាភិបាលគិតគូរ មិនមែនអ្វីដែលខ្ញុំប្រកាសទេ គឺអ្វីដែលយើងនឹងត្រូវបង្ហាញប្រជាពលរដ្ឋ ហើយក្នុង ២ឆ្នាំ ឬ ៣ឆ្នាំទៀត នឹងមានសមត្ថភាពអាចបញ្ជាក់នូវផលជាក់ស្ដែង»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម