Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ស្នើដល់សហជីពទាំងអស់ សូមបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់សហជីពទាំងអស់ សូមបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន ដើម្បីតំណាងឲ្យកម្មករ-និយោជិត ជៀសវាងយកឈ្មោះជាសហជីព តែដឹកនាំកម្មករ-និយោជិត ទៅធ្វើការងារអ្វីផ្សេង ពិសេសការងារនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨, ១០៨នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «សហជីពវិជ្ជាជីវៈ សូមដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករ-កម្មការនី កុំយកឈ្មោះជាសហជីព តែប្រមូលបងប្អូនទៅធ្វើការងារអីផ្សេង ជាពិសេសការងារនយោបាយ វាអត់ចំណេញ បើធ្វើការងារតំណាងសិទ្ធិរបស់កម្មករ-កម្មការនី ដោះស្រាយរឿងកម្មករ-កម្មការនី»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់សហជីពទាំងអស់ទៀតថា កុំយកការងារជាសហជីព ហើយដឹកនាំកម្មករ-កម្មការិនី ទៅធ្វើការងារអ្វីផ្សេងខុសនឹងជំនាញវិជ្ជាជីវៈ ដែលនាំឲ្យមានបញ្ហាណាមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម