ព័ត៌មានជាតិ
សក្តានុពលកម្លាំងជំនាញមានកំណើនទាក់ទាញបានក្រុមហ៊ុនប្រេនធំៗ ចូលមកវិនិយោគកម្ពុជា
កាលពីជាង ២០ឆ្នាំមុន កម្ពុជា មានតែរោងចក្រកាត់ដេរកម្រិតទាបប៉ុណ្ណោះ ដោយឡែកក្រុមហ៊ុនប្រេនធំៗ មិនចាប់អារម្មណ៍ចូលមកវិនិយោគនោះទេ ដោយសារកម្ពុជា មិនទាន់មានលទ្ធភាព និងកម្លាំងជំនាញនៅទាប។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា មានសក្តានុពល ដោយក្រុមហ៊ុនប្រេនធំៗជាច្រើន បានចូលមកវិនិយោគ មិនត្រឹមតែរោងចក្រកាត់ដេរសម្លៀកបំពាក់នោះទេ រួមមាន ស្បែកជើង កាបូប កាតាប គ្រឿងអលង្ការ ជាដើម។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត ២ម៉ឺននាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០២៣។

សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រសិនបើកូនខ្មែរគ្មានសមត្ថភាពជំនាញ ក្រុមហ៊ុនធំៗទាំងនោះ មិនចូលមកវិនិយោគនៅកម្ពុជានោះទេ។ តាមរយៈកម្លាំងជំនាញនេះ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញរោងចក្រផលិតកង់ឡាន ដំឡើងរថយន្ត រោងចក្រផលិតសម្ភារផ្គត់ផ្គង់អគ្គិសនី ជាដើម ដើម្បីបង្កើនប្រាក់បៀវត្សរ៍កាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។
ទន្ទឹមនឹងនេះ ដើម្បីជំរុញបន្ថែមលើធនធានជំនាញនៅកម្ពុជា រាជរដ្ឋាភិបាល បានចាប់ផ្តើមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១លាន៥ សែននាក់ នាដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជំនាញដល់យុវជនចេញពីគ្រួសារក្រីក្រនិងងាយរងគ្រោះប្រមាន១លាន៥លាននាក់នេះ បានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មផង ក៏ដូចជាឱ្យយុវជនមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ និងចូលរួមដោះស្រាយជីវភាពក្រុមគ្រួសារបានកាន់តែប្រសើរថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ