Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់ដំបង នៅ​តែទទួល​ភ្ញៀវទេសចរអំឡុង​ពេល​ចូល​ឆ្នាំ​ចិន ប៉ុន្តែ​ត្រូវ​ចូល​រួម​ការពារ​ជំងឺ​កូវីដ

បានផុស

នៅ

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ដល់​សហគមន៍​នៃ​ជំងឺ​កូ​វីដ​១៩ ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្តបាត់ដំបង​មួយចំនួន ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​ខាងមុខនេះ ​មន្ទីរ​ទេសចរណ៍​ខេត្ត​ បាន​ណែនាំ​ឲ្យ​បើកទទួល​ភ្ញៀវ​ ត្រូវ​មាន​ចំនួន​កំណត់​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ ជៀសវាង​ឆ្លង​រីក​រាលដាល​ចូល​ក្នុង​សហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​អ៊ុច អ៊ុំ​ភិ​នីស្សា​រ៉ា ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១​នេះ​ថា ការណែនាំ​ខាងលើនេះ​ ដោយសារ​នៅ​តាម​បណ្តា​គោលដៅ​តំបន់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​បាត់ដំបង​ពលករ​ខ្មែរ​ នៅតែ​បន្ត​ចាក​ចេញពី​ប្រទេស​ថៃ​វិលត្រឡប់​មកកាន់​ប្រទេស​កំណើត​វិញ​មិនទាន់​ស្ងប់​ស្កាត់​នៅឡើយ​ដូចនេះ ​នៅ​តាម​បណ្តា​តំបន់​ទេសចរណ៍​មួយ​ចំនួន ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ទាំងអស់​ នៅ​ក្នុង​ឱកាស​ថ្ងៃ​ចូលឆ្នាំ​ចិន​វៀតណាម​ខាងមុខនេះ ​មិន​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​លក្ខណៈ​អធិកអធម​ពពាក់ពពូន​នោះ​ទេ​ គ្រា​ដែល​ប្រទេស​ថៃ​បាន​ផ្ទុះឡើង​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​កូ​វីដ​១៩​។ លោក​បន្តថា បច្ចុប្បន្ន​មន្ត្រី​របស់​មន្ទីរ​ក៏ដូចជា​ក្រសួងទេសចរណ៍ ​បាន​កំពុង​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ហើយ​និង​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​រមណីយដ្ឋាន​សំខាន់ៗ ​ក្នុង​ខេត្ត​ទាំងអស់​ឲ្យ​ចូលរួម​គោរព​វិធានការ​សុវត្ថិភាព​រក្សា​គម្លាត​សង្គម​ព្រមទាំង​កំណត់​ទីតាំង​ជាពិសេស​គុណភាព​ម្ហូបអាហារ​ការចេញចូលរ​បស់​ភ្ញៀវ​ត្រូវ​វា​ស់​កម្ដៅ​បាញ់​សម្អាត​ដៃ​ដោយ​អាល់កុល​ឬ​ចែក​ម៉ាស​ជូន​ដល់​ភ្ញៀវ​និង​ដាក់​អាល់កុល​ នៅ​តាម​កន្លែង​ផ្សេងៗ​នីមួយៗ ​ដែល​ភ្ញៀវ​ចូល​អង្គុយលេង​កម្សាន្ត​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ល្អ​ប្រសើរ​។

​លោក ​អ៊ុច ​អ៊ុំ​ភិ​នីស្សា​រ៉ា​ បាន​បញ្ជាក់​បន្ថែម​ថា ​ទន្ទឹម​និង​ការ​ចុះ​ណែនាំ​ដល់​បណ្តា​ម្ចាស់​រមណីយដ្ឋាន​តំបន់​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង​ លោក​ក៏បាន​ផ្ញើ​លិខិត​ទៅដល់​គ្រប់​រដ្ឋបាល​ស្រុក​កម្លាំង​គណៈបញ្ជាការ​កងឯកភាព​ស្រុក​នីមួយៗ​រួចរាល់​ផង​ដែរ ​ក្នុង​គោលបំណង​បញ្ជ្រាប​ការ​ផ្តល់​ព័ត៌មាន​បន្ថែម​ជុំវិញ​វិធានការ​អនាម័យ​ មាន​សុវត្ថិភាព​ហើយ​មិន​អនុញ្ញាតិ​ឲ្យ​មានការ​ទទួល​ភ្ញៀវ​លើស​ចំនួន​កំណត់​នោះទេ​។ ​ជាមួយគ្នានេះដែរ​ ក្រុមការងារ​ជំនាញ​ក៏​នៅ​បន្ត​តាមដាន​ស៊ើបអង្កេត​នៅ​អំឡុង​ថ្ងៃបុណ្យ​ជាក់ស្តែង​ថែមទៀត​ ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​តាម​សហគមន៍​។

​លោក​បន្ត​ថា រហូតមកទល់​ពេលនេះ ​សភាព​ការ​នៅ​ក្នុង​ខេត្ត​ពិសេស​នៅ​តំបន់​ព្រំដែន​មិន​មាន​សភាព​តឹងតែង​នោះទេ​ តែ​វា​ក៏​ជា​ពេលវេលា​មួយ​ដែល​យើង​គ្រប់គ្នា​ចាំបាច់​ត្រូវតែ​ពង្រឹង​វិធានការ​ការពារ​ស្របតាម​ការណែនាំ​របស់​លោក​អភិបាលខេត្ត​ ដែល​បាន​ជំរុញ​និង​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​ជានិច្ច​ដោយ​មិន​ឲ្យ​មានការ​ធ្វេសប្រហែស​ក្នុង​ប្រការ​ណាមួយ​នោះ​ឡើយ​។ ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា ​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ទេសចរណ៍​ទាំងអស់ ​ក៏​គប្បី​ចូលរួម​គោរព​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ពិសេស​គោលដៅ​ទេសចរណ៍​ឋិត​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​នោះ​មាន​ដូចជា ​រមណីយដ្ឋាន​ភ្នំ​៥៣,​ ភ្នំ​ល្អាង​១០០,​ រមណីយដ្ឋាន​ភ្នំ​ប្រាំពីរ ​ភ្នំ​បារាំង​ធ្លាក់​ក្នុងស្រុក​ភ្នំព្រឹក​, ​រមណីយដ្ឋាន​ពពុះទឹក ​ក្នុងស្រុក​កំរៀង​ជាដើម ​ប៉ុន្តែ​តំបន់​ទេសចរណ៍​ខាងលើ​នៅតែ​ដំណើរ​ការ​ជា​ធម្មតា​ក្នុង​ការ​ទទួល​ភ្ញៀវ​ឲ្យ​ចូល​លេង​កម្សាន្ត​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​លោកបណ្ឌិត សុខ ទូច ​៖ កម្ពុជា​ត្រូវមាន​ផែ​ទឹក​ជ្រៅ ទើប​ប្រទេស​អាចមាន​ចំណូល​កម្រិត​ខ្ពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម