ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដាក់ផែនការបញ្ចប់ការនាំចូលឧបករណ៍ស៊ីភ្លើងច្រើននៅទីផ្សារកម្ពុជា
លោក កែវ រតនៈ បានបង្ហាញពីផែនការក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីដោយទប់ស្កាត់ការនាំចូលឧបករណ៍អគ្គិសនីដែលស៊ីភ្លើងច្រើនមកប្រទេសកម្ពុជា។ ការអះអាងបែបនេះក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជានៅព្រឹកនេះ»។
ថ្លែងនៅក្នុងសន្និសីទពិភាក្សាពិសេសដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ថា ការចាត់វិធានការទប់ស្កាត់ការនាំចូលឧបករណ៍ដែលស៊ីភ្លើងច្រើនដើម្បីរួមចំណែកគ្រប់គ្រងការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាព។
លោកថា រដ្ឋាភិបាលបានដាក់ផែនការឆ្នាំ ២០២៣ ដល់ ២០៣០ កាត់បន្ថយការប្រើប្រាស់អគ្គិសនីប្រហែលឲ្យបាន ១៩ % ស្មើ ២ ០០០ មេហ្គាវ៉ាត់។ ការទប់ស្កាត់បានជោគជ័យអាចធ្វើឲ្យកម្ពុជាមិនបាច់បង្កើតរោងចក្រផលិតថាមពលថ្មី បន្ថែមចំនួន ២០០០ មេហ្គាវ៉ាត់ ដែលជាការរួមចំណែកដល់កិច្ចការពារបរិស្ថាន។
ក្រៅពីលើកពីគម្រោងការហាមឃាត់ការនាំចូលឧបករណ៍ដែលស៊ីភ្លើងច្រើន លោករដ្ឋមន្រ្តីក៏ចង់ឲ្យពលរដ្ឋប្រើប្រាស់ថាមពលដោយសន្សំសំចៃ ដើម្បីចូលរួមចំណែកសម្រេចបានគោលដៅការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាព៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ