Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមការបង្កើតវត្ថុគំរូ “បំណងប្រាថ្នា” ទូទាំងប្រទេស រដូវកាលទី ២

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​រដូវ​កាល​ទី ២ ស្តីពី​ការ​សិក្សា​ដោយ​ការ​បង្កើត​វត្ថុ​គំរូ“​បំណង​ប្រាថ្នា​” ផ្តោត​លើ​ការ​បណ្តុះ​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ និង​ការ​បង្កើត​គម្រោង ដោយ​មាន​ការ​ចូលរួម​ពី​សិស្ស​នៅ​កម្រិត​មធ្យមសិក្សា មកពី​សាលា​រដ្ឋ និង​ឯកជន យ៉ាង​ច្រើន​កុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ​លើ​ព្រឹត្តិការណ៍​បំណង​ប្រាថ្នា​រដូវ​កាល​ទី ២ នៃ​ការ​បង្កើត​វត្ថុ​គំរូ នៅ​ព្រឹក​ថ្ងៃ​ទី ២១ វិច្ឆិកា នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ កញ្ញា ហួ សុកញ្ញា តំណាង​ក្រុមការងារ​របស់​មជ្ឈមណ្ឌល អប់រំ​ឌីជីថល នៃ​ការ​សិក្សា​ពី​ចម្ងាយ នៃ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី ២ ហើយ ដែល​ក្រសួង​អប់រំ​ បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ ដែល​លើក​ទី​ ១​ ធ្វើ​នៅ​ឆ្នាំ​ ២០២១​ ផ្តោត​សំខាន់​ទៅលើ​ការសិក្សា​បង្កើត​គម្រោង​ដោយ​សិស្ស​ត្រូវ​ជ្រើស​រើស​គម្រោង​ណាមួយ ​ឬ​មេរៀន​ណាមួយ​ សៀវភៅ​សិក្សា​គោល​ ឬ​សៀវភៅ​សិក្សា​ពុម្ព​របស់​ក្រសួង​បង្កើត​ជា​គម្រោង។

កញ្ញា បាន​បន្ត​ថា​ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ទី​ ២ ​នេះ​ ខុសប្លែក​ពី​ឆ្នាំមុន​ ដោយ​សិស្ស​ត្រូវ​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមាន​នៅក្នុង​សង្គម​ ពោលគឺ​ដំបូង​ត្រូវ​កំណត់​បញ្ហា​ណាមួយ​ដែល​ចង់​ដោះ​ស្រាយ​ បន្ទាប់មក​ត្រូវយក​ដំណោះស្រាយ​ណាមួយ​ដោយ​ផ្អែកទៅលើ​មុខវិជ្ជា​ស្ទែម​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ និង​បង្កើត​នៅលើ​វត្ថុ​គំរូ​របស់ខ្លួន​ឆ្លើយតប​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​។

កញ្ញា​ បាន​បន្ត​ទៀត​ថា ​ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស ចែក​ជា​ ៤​ ដំណាក់កាល ​គឺ ដំណាក់កាល​ទី​ ១-ការ​ចុះឈ្មោះ ការ​បង្ហាញ​វិស័យ​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ និង​ការ​បង្ហាញ​ប្រធានបទ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​ ១៩ ខែ​កក្កដា ឆ្នាំ ​២០២៣ ​ដែលមាន​បេក្ខជន​ចូលរួម​សរុប ​១៧២៣ នាក់ ភាគច្រើន​មកពី​សាលារៀន​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វិទ្យាល័យ​ព្រែកលៀប និង​សាលា​ឯកជន​មួយ​ចំនួន​ទៀត។ ដំណាក់កាល​ទី ២-ការ​ស្វែងរក​ដៃគូ ការ​បង្កើត​ក្រុម និង​ការ Submit ឯកសារ​ទស្សនាទាន បញ្ចប់​នៅ​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ​២០២៣​ ដោយ​ទទួល​បាន​ឯកសារ​ទស្សនាទាន​ពី​ ១៦១ ក្រុម។ ដំណាក់កាល​ទី ៣-ការ​កែលម្អ​លើ​ឯកសារ​ទស្សនាទាន និង​ការ​ផ្តល់​យោបល់​ពី Mentor ដោយ​បាន​ជម្រុះ​ពី​ ១៦១​ ក្រុម​ មក​នៅ​ត្រឹម​ ៨០​ ក្រុម ​និង​ដំណាក់កាល​ទី​ ៤ ជា​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​ក្រុម​នីមួយៗ​ត្រូវ​តាំង​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ (Posters) និង​ការធ្វើ​បទ​បង្ហាញ (Presentation) ជា​សាធារណៈ ដោយ​ជម្រុះ​ពី​ ៨០​ ក្រុម​ មក​នៅ​ត្រឹម​ ៥០ ​ក្រុម​ចុងក្រោយ​ ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ខែ​មីនា​ ឆ្នាំ ​២០២៤​ ដោយ​យក​ចំណាត់ថ្នាក់​លេខ ​១ ​លេខ ​២​ និង​លេខ​ ៣​ ដើម្បី​ទទួល​បាន​ពាន មេដាយ​ និង​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម