Connect with us

ព័ត៌មានជាតិ

ប្រេងសាំង និងម៉ាស៊ូតនៅកម្ពុជា ចុះថ្លៃ ១០០រៀល ក្នុងមួយលីត្រ នៅសប្តាហ៍នេះ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ប្រេងសាំងធម្មតាលក់រាយនៅកម្ពុជា មានតម្លៃ ៤ ២៥០ រៀល/លីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៤ ២៥០រៀល ដូចគ្នា ក្នុងមួយលីត្រ។  ដោយតម្លៃនេះចាប់អនុវត្តពីថ្ងៃទី២១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមការបង្ហាញតម្លៃនេះ មានន័យថា តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងសប្តាហ៍នេះ បានធ្លាក់ចុះ ១០០រៀល​ ក្នុងមួយលីត្រ ដូចគ្នា បើធៀបនឹងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ បាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់​រាយនៅ​កម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយ​ចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុម​ហ៊ុនភីធីធី។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម