ព័ត៌មានជាតិ
កៀកថ្ងៃបុណ្យសមុទ្រ ប្រតិបត្តិករទេសចរណ៍ អំពាវនាវភ្ញៀវពន្លឿនការកក់បន្ទប់ ខណៈ ខេត្តកែប មានកន្លែងស្នាក់នៅជាង ១០០ កន្លែង
ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តកែប ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ កាន់តែកៀកខិតជិតមកដល់ ប្រតិបត្តិករលើសេវាស្នាក់នៅមួយចំនួន ជំរុញភ្ញៀវទេសចររួសរាន់កក់បន្ទប់ ខណៈ ខេត្តកែប មានកន្លែងស្នាក់នៅជាង ១០០ កន្លែង។

នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឲ្យដឹងថា កាន់តែកៀកថ្ងៃ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប បាននិងកំពុងពន្លឿនរៀបចំកន្លែងទីតាំងពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅក្បែរផ្សារក្តាម ខេត្តកែប ឲ្យល្អប្រសើរ។ ទន្ទឹមនោះ ប្រតិបត្តិករលើសេវាស្នាក់នៅមួយចំនួន ក៏បានជំរុញភ្ញៀវទេសចរ ប្រញាប់រួសរាន់កក់បន្ទប់ឲ្យបានមុនថ្ងៃពិធីបុណ្យសមុទ្រ។

លោក សោម ចិន្តា បានបន្តថា យោងតាមរបាយការណ៍ សម្រាប់ខេត្តកែប មានកន្លែងសេវាស្នាក់នៅគ្រប់ប្រភេទជាង ១០០ កន្លែង និងបន្ទប់ជាង ៦១,៦០០ បន្ទប់។ ហើយសម្រាប់ពិធីបុណ្យសមុទ្រដែលខិតជិតមកដល់នេះ នៅតាមបណ្ដាទីតាំងសេវាស្នាក់នៅក្នុងខេត្តកែប ក៏ទទួលបានការកក់ទុកមួយចំនួនដែរ។

ដោយឡែក អ្នកស្រី លី លី ម្ចាស់ផ្ទះសំណាក់ នៃឆ្នេរ ក៏បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃនេះ មានភ្ញៀវកក់បន្ទប់អ្នកស្រីបានប្រមាណ ៥០% ហើយ។

ចំណែកប្រតិបត្តិករទេសចរណ៍ លោក សុផាត ប្រធានផ្នែកលក់ និងទីផ្សារ នៃសណ្ឋាគារ សេវ៉ាការ៉ា ក៏បានបញ្ជាក់ផងដែរថា សណ្ឋាគារលោកបានទទួលការកក់បន្ទប់ជិតនឹងពេញហើយ សម្រាប់ថ្ងៃទី ២ នៃពិធីបុណ្យសមុទ្រ។ ដោយឡែកសម្រាប់ថ្ងៃទី ១ និងថ្ងៃទី ៣ ក៏កំពុងទទួលការកក់បន្ទប់ទុកជាបណ្តើរៗ ហើយដែរ៕
អត្ថបទ ៖ សឹង រ៉ាត់









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ