ព័ត៌មានជាតិ
អគ្គិសនីកម្ពុជាចេញខាតថវិកាជាង ៦០០ លានដុល្លារសម្រួលតម្លៃអគ្គិសនីឲ្យនៅថេរ
ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆមាសទី ១ ឆ្នាំ២០២៣ អគ្គិសនីកម្ពុជាបានចំណាយថវិកាប្រមាណជាង ៦០០ លានដុល្លារ (៦២៩ លានដុល្លារ) ដើម្បីជួយឧបត្ថម្ភធននិងការបង់ខាតជំនួសប្រជាពលរដ្ឋអ្នកប្រើប្រាស់តាមលំនៅឋាន និងអ្នកប្រើប្រាស់គ្រប់ប្រភេទ សំដៅដើម្បីរក្សាតម្លៃឲ្យស្ថិតនៅដដែល និងជាការសម្រួលដល់ការបង់ភ្លើងប្រើប្រាស់របស់ប្រជាពលរដ្ឋ ពិសេសនៅតាមតំបន់ទីជនបទ។ នេះជាការគូសបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

នៅក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក កែវ រតនៈ បានបញ្ជាក់ថា ប្រព័ន្ធបណ្ដាញអគ្គិសនីនៅក្នុងប្រទេសអាស៊ានទាំងអស់មិនអាចមានតម្លៃដូចគ្នាទេ គឺអាចខុសគ្នាពាក់កណ្ដាលទៅ និងពាក់កណ្ដាលមក។ ដូច្នេះក្នុងគោលដៅជួយសម្រួលដល់ថ្លៃអគ្គិសនីឲ្យនៅឋេរ ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆមាសទី១ ឆ្នាំ២០២៣ អគ្គិសនីកម្ពុជាបានចំណាយថវិកាប្រមាណជាង ៦០០លានដុល្លារ (៦២៩ លានដុល្លារ) រួចមកហើយ សម្រាប់ឧបត្ថម្ភធនឬហៅថាការជួយចេញខាតជំនួសប្រជាពលរដ្ឋ។
ការឧបត្ថម្ភធននេះបានន័យថា រដ្ឋបានជួយចេញទៅលើថ្លៃដើមផលិតពិតប្រាកដដោយក្នុង ១ គីឡូវ៉ាត់ម៉ោង គឺមិនមែន ៣៨០ រៀល ៤៨០រៀល នោះទេ ដែលតម្លៃភ្លើងពិតប្រាកដអាចមានតម្លៃចន្លោះពី ១ ២០០ រៀល ដូច្នេះកាលដែលរដ្ឋលក់ត្រឹម ៣៨០រៀល ឬ ៤៨០រៀល បានន័យថារដ្ឋគឺបានជួយឧបត្ថម្ភធនជួយបំពេញខាតនិងជូនប្រជាពលរដ្ឋរួចទៅហើយ។

ស្របជាមួយគ្នានេះ លោក កែវ រតនៈ បានបន្តថា តាមរយៈអគ្គិសនីជនបទ រដ្ឋាភិបាលក៏បានជួយពង្រីកបណ្ដាញជនបទ ដោយក្នុងនោះបានចំណាយថវិកាចំនួន ១០២ លានដុល្លារក្នុងរយៈពេលដូចគ្នា ដែលនេះនៅមិនទាន់គិតថវិការបស់អគ្គិសនីកម្ពុជាផ្ទាល់សម្រាប់ប្រតិបត្តិករវិនិយោគនៅក្នុងស្រុកនៅឡើយទេ។
ពាក់ព័ន្ធនឹងតំបន់ដាច់ស្រយាលពិសេសតំបន់ដែលគ្មានចរន្តអគ្គិសនីតទៅដល់ លោក កែវ រតនៈ បានបន្ថែមថា អគ្គិសនីកម្ពុជាក៏បានជួយអន្តរាគមន៍ដើម្បីអាចមានអគ្គិសនីប្រើប្រាស់ដោយការបំពាក់ប្រព័ន្ធសូឡានៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងនោះអគ្គិសនីកម្ពុជាបានចំណាយថវិកាជាង ២៨ លានដុល្លារផងដែរ។

ដោយឡែក ចំពោះអ្នកដែលគ្មានថវិកាគ្រប់គ្រាន់ដើម្បីទិញខ្សែភ្លើងតបណ្ដាញអគ្គិសនី និងថ្លៃដំឡើងអគ្គិសនីនៅតាមផ្ទះ អគ្គិសនីកម្ពុជាក៏បានចំណាយថវិកាជិត ៥លានដុល្លាររួចហើយដែរ ដើម្បីចេញថ្លៃតសេវាអគ្គិសនីធ្វើយ៉ាងណាដើម្បីអាចឲ្យប្រជាពលរដ្ឋទទួលបានអគ្គិសនីប្រើប្រាស់។
យ៉ាងណាមិញ លោកកែវ រតនៈ ក៏បានអះអាងដែរថា ការរាប់ខាងលើនេះគឺគ្រាន់តែគិតតែមួយជ្រុងនៃការជួយអន្តរាគមន៍របស់អគ្គិសនីជនបទដែលជានាយកដ្ឋានមួយរបស់អគ្គិសនីកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ