ព័ត៌មានជាតិ
ទីតាំងសំខាន់២ ត្រៀមស្វាគមន៍អ្នកមកចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ កាន់តែខិតជិតមកដល់ ក្រុមការងាររៀបចំតុបតែងសម្រាប់កម្មវិធីបុណ្យ កំពុងមមាញឹកខ្លាំងក្នុងការតែងលម្អ នៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ មុខសួនច្បារទន្លេចតុមុខ ដើម្បីត្រៀមអបអរសារទរព្រះរាជពិធីបុណ្យ។

ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ពោលគឺចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកានេះ រាជធានីភ្នំពេញ បានត្រៀមទីតាំងសំខាន់២ ដើម្បីឱ្យទេសចរដែលមកចូលរួមកម្មវិធីបុណ្យ បានកម្សាន្តសប្បាយ ជាមួយនឹងកម្មវិធីជាច្រើន។
១. មុខព្រះបរមរាជវាំង
ដូចបណ្តាឆ្នាំកន្លងដែរ នៅមុខព្រះបរមរាជវាំង គឺជាកន្លែងប្រារព្ធកម្មវិធីប្រណាំងទូក “ង” បណ្តែតប្រទីប និងមានការបាញ់កាំជ្រួច ហើយនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ មុខសួនច្បារទន្លេចតុមុខ ក៏មានតុបតែងលម្អយ៉ាងស្រស់ស្អាតហើយសម្រាប់ឆ្នាំនេះ មានទូកចូលរួមប្រកួតប្រមាណជាង ៣០០ទូក។



២. ទីជលគុណ
ទីជលគុណ ជាកន្លែងប្រមូលផ្តុំទៅដោយកម្មវិធីកម្សាន្តសប្បាយជាច្រើន ដោយរួមបញ្ចូលគ្នាជាមួយសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ដែលទាក់ទងនឹងបុណ្យអុំទូក ការប្រគំុតន្ត្រី ការសម្ដែងរបាំ។ ក្រៅពីការសម្តែង លោកអ្នកនៅអាចកម្សាន្តកន្លែងថតរូបទីជលគុណ; តំបន់ត្រជាក់ចិត្ត; សួន BEYONDTHEGAMES និង ទីតាំងលេងល្បែងប្រជាប្រិយជាដើម។ ទីជលគុណ ក៏មានរៀបចំស្តង់ជាច្រើនដូចជា ស្តង់អាហារ ស្តង់វត្តអនុស្សាវរីយ៍ ស្តង់កម្សាន្ត និងស្តង់ដៃគូសហការ ដែលអាចឱ្យអ្នកដែលមកចូលរួមព្រះរាជពិធីបុណ្យអុំទូក កម្សាន្តសប្បាយផងដែរ។


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល