ព័ត៌មានជាតិ
ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់បោកបក់ខូចខាតផ្ទះអស់៧ខ្នង
ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងបានរងការខូចខាត និងរងរបួសមនុស្សពីរនាក់ រួមទាំងបណ្ដាលឲ្យងាប់សត្វគោមួយក្បាលផងដែរ ខណៈមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង០៧និង៣០នាទី នៅភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការខាងលើនេះបានបង្កឲ្យផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៧ខ្នងរងការខូចខាតក្នុងនោះរបើកដំបូលអស់ចំនួន០៥ខ្នងផ្ទះ និងធ្លាក់ពីលើជើងតាងចំនួន០២ខ្នងផ្ទះ។ ក្រៅពីនេះក៏បានធ្វើឲ្យមនុស្សប្រុសស្រីចំនួន២នាក់រងរបួសធ្ងន់និងស្រាល និងបណ្ដាលឲ្យងាប់គោ០១ក្បាលផង។
សមត្ថកិច្ចបញ្ជាក់ថា មនុស្សប្រុសស្រីដែលរងរបួស២នាក់នោះគឺដោយសារបំណែកផ្ទះដែលត្រូវបានខ្យល់បោកបក់ ចំណែកសត្វគោ១ក្បាលក៏ត្រូវបានឈើផ្ទះសង្កត់ចំបណ្តាលឲ្យងាប់តែម្តង។
បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុដើម្បីរាយការណ៍ជូនថ្នាក់លើដើម្បីដោះស្រាយជូនពលរដ្ឋរងគ្រោះទាំង៧គ្រួសារតាមដែលអាចធ្វើបាន។ ទន្ទឹមនឹងនោះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក៏កំពុងជួយជួសជុលផ្ទះដែលបានខូចខាតជាបណ្តើរៗផងដែរ ដើម្បីឲ្យពួកគាត់បានរស់នៅឡើងវិញ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត