Connect with us

ព័ត៌មានជាតិ

លោក តូច ប៉ូលីវ៉ា៖ ខេត្តស្វាយរៀង គ្រាន់ជាទីតាំងឆ្លងកាត់ការនាំគ្រឿងញៀនចេញទៅប្រទេសជិតខាង

បានផុស

នៅ

ខេត្តស្វាយរៀង គ្រាន់តែជាទីតាំង ដែលក្រុមឧក្រិដ្ឋកម្មគ្រឿញៀនលួចយកធ្វើជាទីតាំងកែច្នៃ និងឆ្លងកាត់នាំគ្រឿងញៀនខុសច្បាប់ចេញទៅប្រទេសជិតខាង។ នេះជាការលើកឡើងរបស់លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានាលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តស្វាយរៀង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង បានលើកឡើងពីសភាពការណ៍គ្រឿងញៀនទាំងក្នុងតំបន់ និងសកលលោក ដែលក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់ និងប្រទាក់ក្រឡាគ្នាក្នុងការកែច្នៃគ្រឿងញៀន ជាផលិតផល ឬជារូបផ្សេងៗ សំដៅទាក់ទាញមនុស្សទូទៅចាប់អារម្មណ៍ប្រើប្រាស់តាមតម្រូវការទីផ្សារគ្រឿងញៀនរបស់ពួកគេ។

ក្នុងនោះ លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបញ្ជាក់ ថា ភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានឈ្មួញប្រើល្បិចលួចយកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ និងធ្វើសកម្មភាពលួចនាំគ្រឿងញៀនពីរាជធានី-ខេត្តនានាឆ្លងកាត់ខេត្តស្វាយរៀង រួចបន្តឆ្លងដែនចូលទៅប្រទេសជិតខាង និងមួយចំនួនជួញដូរ ចែកចាយ នៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្ត។

ជាការឆ្លើយតបនឹងបទល្មើសគ្រឿងញៀនក្នុងខេត្តស្វាយរៀងនេះ លោកអភិបាលរងខេត្តរូបនេះ បានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ បានបន្តយកចិត្តទុកដាក់ម្ចាស់ការ ស្មារតីអនុវត្តនូវវិធានការទាំង៥ បានយ៉ាងខ្ជាប់ខ្ជួន និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ព្រមជាមួយនេះ រដ្ឋបាលខេត្ត បានដាក់ចេញនូវទិសដៅការងារ៧ចំណុច ដើម្បីប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសាទរនូវកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាព និងមធ្យោបាយទាំងអស់របស់រដ្ឋបាលខេត្តស្វាយរៀង ដែលមានចូលរួមអនុវត្តនូវបទបញ្ជា និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ជាពិសេសគោលការណ៍ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ចាត់ទុកកិច្ចខិតខំទាំងនេះ ជាការសំដៅគោរពអនុវត្តតាមឆន្ទៈមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា។

ប៉ុន្តែយ៉ាងណា ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ក៏បានស្នើសុំអាជ្ញាធរខេត្តស្វាយរៀងបន្តដោះស្រាយនូវបញ្ហាប្រឈមនានានៃការអនុវត្តគោលការណ៍ណែនាំនិងបទបញ្ជាផ្សេងៗ តាមរយៈកិច្ចពិភាក្សា​ លើកជាយោបល់​ ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំង៥ បន្តពង្រឹងក្រមសីលធម៌​របស់សមត្ថភាពជំនាញ ក៏ដូចជាការកសាងផែនការជាក់លាក់សម្រាប់ជាមូលដ្ឋានបម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះ ត្រូវផ្តោតទៅក្រុមគោលដៅប្រឈមខ្ពស់ ដែលរួមមាន យុវជនគ្មានមុខរបរច្បាស់លាស់ សិស្សគេចសាលា អ្នកបើកបរ កម្មករ កម្មការិនី និងពិនិត្យការនាំចូលសារធាតុគីមីផ្សំ ហើយសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តនូវទិសស្លោកប្រឆាំងគ្រឿងញៀន ៣កុំ និង១រាយការណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម