Connect with us

ព័ត៌មានជាតិ

គ្រួសារអធិរាជសំឡេងមាស ៖ លោក បឺត សំរេច មិនមែនជាកូនឥតខាន់ស្លា របស់លោក ស៊ីន ស៊ីសាមុត ឡើយ

បានផុស

នៅ

បុគ្គលឈ្មោះ បឺត សំរេច មិនមែនជាកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត ឡើយ។ នេះជាការប្រកាសនៅក្នុងលិខិតប្រកាសជំហរនៃក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹងហត្ថលេខា របស់ឈ្មោះស៊ីន សេដ្ឋសុជ្ឈតា, ឈ្មោះ ហ៊ី ឌីណារក្ស និងឈ្មោះ អ៊ុក រ៉ូហ្សាណូ។

ការណ៍ដែល ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ប្រកាសជាសាធារណៈបែបនេះ គឺបន្ទាប់ពីកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក បឺត សំរេច បានប្រកាសថាខ្លួនជាកូនប្រុសឥតខាន់ស្លានៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលណោះ ក្រោយលោក បឺត សំរេច បានប្រកាសបែបនោះ គឺមានជនានុជនដ៏ច្រើនលើសលប់ដែលស្រឡាញ់ការពិត យុត្តិធម៌ បានចេញមកជាបន្តបន្ទាប់ ចូលរួមតាមដាន និងវិភាគហេតុការណ៍ ក្នុងគោលបំណងការពារភាព ស្អាតស្អំ សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

តាមរយៈលិខិតជំហរនៃក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត បានសរសេរក្នុងន័យច្រានចោលការប្រកាសរ​បស់លោក បឺត សំរេច ថា​ “សូមច្រានចោលទាំងស្រុងចំពោះការអះអាងគ្មានមូលដ្ឋានពិតប្រាកដ ភូតកុហក ប្រតិដ្ឋ កាត់កែច្នៃនិងបំភ្លៃការពិត ដែលបង្កើតដោយលោក បឺត សំរេច, លោកយាយ គឹម រឺ និងក្រុមការងារលោក បឺត សំរេចព្រមទាំងសាក្សីក្លែងក្លាយទាំងឡាយ។ សូមច្រានចោលនូវចេតនារបស់ជនទាំងឡាយណា ដែលអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ ថាជាកូនឬកូនឥតខាន់ស្លានៃអធិរាជសំឡេងមាស នាថ្ងៃអនាគត

លិខិតដដែល ក៏បានទទូចឱ្យ ម្ចាស់ផេក ម្ចាស់ឆាណែល ឬអ្នកសារព័ត៌មាន បញ្ឈប់ និងចូលរួមសហការទប់ស្កាត់ការបង្ហូរព័ត៌មានមិនពិតគ្រប់រូបភាព ដើម្បីចូលរួមរក្សាតម្លៃរួមជាមនុស្សមានសីលធម៌។

តំណាងក្រុមគ្រួសារ លោក ស៊ីន ស៊ីសាមុត ក៏បាន អរគុណដល់បណ្តាញព័ត៌មាន មួយចំនួនដូចជា ក្រុមព្រះសុរិយា, និលោកសេង តារា អ្នកស្រាវជ្រាវ និងបណ្តាញព័ត៌មានជាច្រើនទៀត ដែលបានចំណាយពេលស្រាវជ្រាវ បកស្រាយ និងផ្សព្វផ្សាយបំភ្លឺការពិតជូនដល់ជនានុជន បានដឹងការពិតថា លោក ធឹប ភក្រលីន ហៅ បឺត សំរេច មិនមែនជាកូនឥតខាន់ស្លានៃអធិរាជសំឡេងមាស។

លិខិតដដែល ក៏បានកោតសរសើរចំពោះទឹកចិត្ត ស្មារតី និងឧត្តមគតិនៃពលរដ្ឋកម្ពុជាមួយចំនួនធំ ដែលនៅតែទទួលស្គាល់ភាពស្អាតស្អំ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងឋានៈជាវីរៈសិល្បៈករផ្នែកសំនៀងពីរោះឯក និងជាមរតកសិល្បៈ ដ៏ថ្លៃថ្លាផូរផង់រួមតែមួយគត់នៃប្រជាជាតិខ្មែរគ្រប់ជំនាន់។ ជាពិសេស កោតសរសើរចំពោះឆន្ទៈ ដ៏រឹងមាំនៃពលរដ្ឋកម្ពុជា ដែលបាននិងកំពុងបន្តច្រានចោលរាល់ការផ្តល់សម្មតិកម្មក្លែងក្លាយនានា របស់ក្រុមលោក បឺត សំរេច ជាដរាប៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម