Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្នអ្នកធាក់ស៊ីក្លូ អាចរកប្រាក់ចំណូលត្រឹម​តែ ២ម៉ឺន ទៅ ៣ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ

បានផុស

នៅ

ក្រុមអ្នកធាក់ស៊ីក្លូ បានប្រាប់ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ មុខរបរធាក់ស៊ីក្លូ​របស់ពួកគាត់ ពុំសូវអាចរកប្រាក់ចំណូលបានច្រើនដូចមុននោះទេ ទោះបីជាមានភ្ញៀវទេសចមកលេងប្រទេសកម្ពុជា មានកំណើនកើនច្រើនជាមុនក៏ដោយ។ ពួកគាត់លើកឡើងថា ក្នុងមួយថ្ងៃ ការធាក់ស៊ីក្លូអាចស្វែងរកប្រាក់ចំណូល បានត្រឹមតែ ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល​ ទៅតាមភ្ញៀវទេសចរ ដែលមានបំណងចង់ជិះកម្សាន្ត ជុំវិញតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ និងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហោ សាម៉ុន អាយុ ៧០ឆ្នាំ អ្នកធាក់ស៊ីក្លូនៅម្ដុំផ្សាររាត្រីមាត់ទន្លេ បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា លោកបានប្រកបមុខរបរជាអ្នកធាក់ស៊ីក្លូនេះ ជាង ៣០ឆ្នាំរួចមកហើយ។ សម្រាប់ពេលបច្ចុប្បន្ននេះ ការធាក់ស៊ីក្លូរបស់លោក ក្នុងមួយថ្ងៃគឺអាចរកប្រាក់បាន ត្រឹមតែចន្លោះពី ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល តែប៉ុណ្ណោះ។

លោកបន្ថែមថា ប្រាក់បានពីការធាក់ស៊ីក្លូនេះ គឺទុកសម្រាប់ចំណាយទៅលើអាហារ ៣ពេល​ និងសល់ខ្លះគ្រាន់សន្សំទុក ដើម្បីប្រើប្រាស់ពេលឈឺម្ដងៗ ខណៈលោកអះអាងថា ការធាក់ស៊ីក្លូនេះ ដើម្បីតែអាហារ ៣ពេល និងមើលតែជំងឺប្រចាំកាយ ដោយសារវ័យកាន់តែចាស់ទ្រុឌទ្រោម ទៅហើយនោះ។

លោក ហោ សាម៉ុន បន្តទៀតថា នៅពេលដែលសម្រាកពីការធាក់ស៊ីក្លូ លោក និងអ្នកធាក់ស៊ីក្លូផ្សេងៗទៀត បាននាំគ្នាទៅសុំសំយាបផ្ទះគេ ដើម្បីសម្រាកឱ្យរួចមួយយប់ៗ ជាជាងសម្រាកនៅតាមចញ្ចើមផ្លូវ និងទីធ្លោហាសវាល ដែលគ្មានដំបូល ព្រោះពេលខ្លះមានភ្លៀងធ្លាក់មក នាំឱ្យពិបាកស្នាក់នៅជាងតាមសំយាបផ្ទះ ដែលលោកធ្លាប់សុំម្ចាស់ផ្ទះគេស្នាក់នៅបណ្ដោះអាសន្ន កន្លងមក។

ចំណែកលោក សេម លន អាយុ ៦០ អ្នកធាក់ស៊ីក្លូ នៅម្ដុំផ្សាររាត្រីមាត់ទន្លេ ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដូចគ្នាដែរថា សម្រាប់ពេលបច្ចុប្បន្ននេះ មុខរបរធាក់ស៊ីក្លូ គឺមានការធ្លាក់ចុះមុនបន្តិច​ ដោយសារតែប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរ នាំគ្នាទៅជិះប្រភេទរថយន្តតាក់ស៊ី និងកង់បីឥណ្ឌា ដែលគេពេលនិយមហៅថា «ផាសអាប់» ​​ជាជាងការជិះស៊ីក្លូ ដូចកាលពីដើមឆ្នាំ ២០០០ ដែលលោកថា ជាជំនាន់ពេញនិយមជិះស៊ីក្លូ ហើយការរកប្រាក់ពីការធាក់ស៊ីក្លូ ក៏បានច្រើនគួរសមដែរ។

លោកបន្ថែមថា​ សម្រាប់ពេលបច្ចុប្បន្ននេះ មុខរបរធាក់ស៊ីក្លូ គឺបានត្រឹមតែមួយថ្ងៃ ២ម៉ឺនរៀល ឬ ៣ម៉ឺនរៀល ទៅតាមពេលសម្បូរភ្ញៀវទេសចរ ឬមិនសម្បូរ ដែលមកពីបណ្ដាប្រទេសនានា និងបានតាមរយៈហៅភ្ញៀវដាក់ឱ្យពីប្រធានសមាគមស៊ីក្លូ របស់លោកតែប៉ុណ្ណោះឡើយ។ លោក សេម លន កត្តាដែលធ្វើឱ្យលោក នៅតែបន្តមុខរបរការធាក់ស៊ីក្លូនេះ ដោយសារតែ លោកគិតថា ស៊ីក្លូ នៅប្រទេសកម្ពុជា ប្រឈមនឹងការបាត់បង់ទៅថ្ងៃក្រោយ ខណៈដែរយុវជនខ្មែរជំនាន់ថ្មីនេះ មិនសូវចាប់អារម្មណ៍នឹងស៊ីក្លូ​ ប៉ុន្មាននោះឡើយ។

រីឯលោក នឿ វឿន អ្នកធាក់ស៊ីក្លូ មានស្រុកកំណើតមកពីខេត្តព្រៃវែងវិញ ក៏បានប្រាប់កម្ពុជាថ្មីដែរថា ការធ្លាក់ស៊ីក្លូរបស់លោក គឺមិនខុសគ្នាប៉ុន្មាននោះទេ ពីក្រុមអ្នកធាក់ស៊ីក្លូដទៃទៀត អាចនិយាយបានថា​ «រកស៊ីមួយថ្ងៃ ដើម្បីរស់តែមួយថ្ងៃ»​​​​ ដោយសារតែបច្ចុប្បន្ននេះ សេដ្ឋកិច្ចមានការប្រែប្រួល មនុស្សមិនសូវចង់ដើរលេងកម្សាន្ត។ ម្យ៉ាងភ្ញៀវទេសចរ ក៏មិនសូវសម្បូរដូចមុនជំនាន់កូវីដ-១៩ ដែលពេលនោះ លោក នឿ វឿន អះអាងថា​ សម្បូរទៅដោយភ្ញៀវទេសចរ និងមនុស្សដើរកម្សាន្តច្រើន ហើយការធាក់ស៊ីក្លូ ក៏អាចរកប្រាក់លបានគួរសម។

លោកបញ្ជាក់ដែរថា​ កាលពីមុនកូវីដ-១៩រាតត្បាត ក្នុងមួយថ្ងៃ លោកអាចរកប្រាក់បានចន្លោះពី ៥ម៉ឺនរៀល ទៅ ៦​ម៉ឺនរៀលឯណោះ តែបច្ចុប្បន្នគឺលោកអាចរកចំណូល បានប្រាក់ត្រឹមតែ ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល តែប៉ុណ្ណោះ៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម