Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ៖ រយៈពេល៦ថ្ងៃ យុវជនមកពីគ្រួសារក្រីក្រជាង១៦០០នាក់ បានចុះឈ្មោះចូលរៀនជំនាញ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាមកទល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះមានយុវជនប្រមាណ១៦០៨ នាក់ បានមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន១៨ ១០៨ នាក់មកពីបណ្តារោង
ចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋមន្រ្តីបានគូសបញ្ជាក់ថាក្នុងចំណោម១៦០៨ នាក់ដែលបានចុះឈ្មោះ ក្នុងនោះមានរាជធានីភ្នំពេញ បាត់តំបង សៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។

លោក ហេង សួរ បន្ថែមថា យុវជនដែលមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដែលបានចុះឈ្មោះចូល
រៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨០០០០រៀលក្នុងមួយខែ ហើយរៀនដោយពុំបង់ថ្លៃនោះទេ។

រដ្ឋមន្ត្រីលើកឡើងថាដើម្បីជំរុញដល់យុវជនឱ្យមកចុះឈ្មោះចូលរៀនបន្ថែមទៀត ក្រសួងការងារ នឹង
សហការជាមួយក្រុមការងាររាជរដ្ឋាភិបាលគ្រប់ក្រុង ស្រុក ខណ្ឌ សង្កាត់ ដើម្បីជួបផ្ទាល់ជាមួយបងប្អូន
យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីពន្យល់អំពីអត្ថប្រយោជន៍នៃកម្មវិធីនេះ
ទៅពួកគេ។

លោក ហេង សួរ ថា៖ «ដើម្បីឱ្យការបណ្តុះបណ្តាលនេះជោគជ័យក្រសួងការងារកំពុងតែខិតខំសម្រេចឱ្យបាននូវ
បាវចនារបស់សម្តេចធិបតីគឺ រៀនឱ្យចប់ រៀនឱ្យចេះ រៀនឱ្យមានការងារធ្វើ»។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រីបញ្ជាក់ថាក្រសួងការងារបាននឹងកំពុងធ្វើកិច្ចសហការជាមួយវិស័យ
ឯកជនធ្វើយ៉ាងណាអាចឱ្យវិស័យឯកជនទាំងនោះទទួលយកសិស្សដែលបានរៀនវគ្គបណ្តុះបណ្តាល
ជំនាញវិជ្ជាជីវៈនេះឱ្យចូលហាត់ការបាន។

ការលើកឡើងនេះបន្ទាប់ពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម