Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ស្នើឲ្យមន្រ្តីពាក់ព័ន្ធមានវិធានការលើបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ប្រមាណជិត៥០០គ្រួសារដែលមានជីវភាពពឹងផ្អែកទៅលើមុខរបរនេសាទតាំងពីបុរាណ ចង់ឃើញអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមានវិធានការលើបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព ដើម្បីស្ថារសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់រស់នៅប្រចាំថ្ងៃឲ្យបានដូចកាលគ្រាមុនៗ ខណះបទល្មើសនេសាទ នៅតែបន្តកើតមានដោយគ្មានការថមថយ ស្ទើររាល់ថ្ងៃពីសំណាក់ឈ្មួញទុចរឹត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់បានបង្ហើបឲ្យដឹងប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្ននេះនៅតំបន់របស់ពួកគាត់រស់នៅមានឈ្មួញបានប្រើឧបករណ៍ចំនួន២ក្នុងចំណោមឧបករណ៍ល្មើសច្បាប់ជាច្រើនទៀតដែលបានរាំងខ្ទប់ត្រីចម្រុះមិនឲ្យធ្វើចរាចរបានពាសពេញផ្ទៃទឹកនិងបន្លាស់ទីតាមបណ្តាតំបន់ផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ជាអ្នកភូមិយ៉ាងធ្ងន់ធ្ងរតាមរយះមុខរបរនេសាទជាទំនៀមទម្លាប់ពីបុរាណលក្ខណ:គ្រួសារ រកត្រីលែងបានដូចកាលគ្រាមុនៗហើយបានងាកមកដើរចាប់ ខ្យង ដើម្បីទ្រទ្រង់ជីវភាពគ្រួសារសម្រាប់១ថ្ងៃៗ។

ពួកគាត់បន្តថា ឧបករណ៍ដែលឈ្មួញលួចប្រើប្រាស់រាំងខ្ទប់ត្រីគឺ រុញសុីប និងអូសម៉ាញ់ ក្រៅពីនេះមានដូចជា ឆក់ ដាក់ ឡុក ដាក់បរណរ៉ាវ ជាដើម ដែលទាំងនេះហើយបានធ្វើឲ្យពួកគាត់ជាអ្នកភូមិរកត្រីតាមបែបលក្ខណ:គ្រួសារលែងបាន ក្នុងរយ:ពេល១ឆ្នាំចុងក្រោយនេះ ទើបធ្វើឲ្យពួកគាត់ប្រឈមនឹងជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគាត់បន្តថា សកម្មភាពការបង្ក្រាបគឺមានតែបង្ក្រាបគ្មានប្រសិទ្ធិភាព ដោយបង្ក្រាបថ្ងៃនេះ ថ្ងៃស្អែកកើតមានទ្វេរដង ដោយសារតែជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់រហូត។ ពួកគាត់ថា បើនៅតែឲ្យជនប្រព្រឹត្តរួចខ្លួនរបៀបនេះ មច្ឆាជាតិនឹងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ពេលនោះអ្នកភូមិពួកគាត់ នឹងប្រឈមកាន់តែធ្ងន់ធ្ងរក្នុងជីវភាពគ្រួសារ ហើយមិនអាចស្ថារសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ក្នុង​សហគមន៍ឲ្យបានប្រសើឡើយ ។

អ្នកភូមិម្នាក់បានរៀបរាប់ដោយមិនសប្បាយចិត្តថា គាត់រស់នៅក្នុងភូមិនេះតាំងពីដូនតាគាត់មកម្លេះ ហើយការរស់នៅបានពឹងផ្អែកទៅលើមុខរបរនេសាទជាលក្ខណះគ្រួសារទាំងស្រុង ដោយរុករក និងប្រើប្រាស់តែឧបករណ៍ទំនៀមទម្លាប់ប៉ុណ្ណោះមិនមានប្រើឧបករណ៍ទាំងឡាយណាដែលនាំឲ្យបំផ្លាញដល់មច្ឆាជាតិនោះឡើយ។ លោកបន្តថា “កាលពីមុនខ្ញុំរកចំណូលបានចន្លោះ ពី១០ទៅ១៥មុឺនរៀលក្នុង១ថ្ងៃ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងផ្គត់ផ្គង់កូនរៀនផង និងបានសន្សំទុកតិចតួចក្នុង១ថ្ងៃ សម្រាប់ដោះបន្ទុកពេលមានជំងឺឈឺថ្កាត់ណាមួយ តែពេលនេះក្នុង១ថ្ងៃរកតែ៥មុឺនរៀលមិនបានផង ខ្ញុំកំពុងបារម្ភណាស់ ដែលបញ្ហានេះបង្កដោយក្រុមឈ្មួញមានអំណាច បានប្រព្រឹត្តធ្វើឲ្យទាំងអ្នកភូមិទាំងមច្ឆាជាតិធ្លាក់ក្នុងភាពក្រខ្សត់ ដើម្បីតែផលប្រយោជន៍បុគ្គលមួយចំនួនតូច ហើយខ្ញុំចង់ឃើញអាជ្ញាធរខេត្ត និងមន្ត្រីនៃមន្ទីរ ពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាប បើមិនអ៊ីចឹងទេ ខ្ញុំថាត្រីនឹងដាច់ពូជអស់ “។

ចំណែកបុរសជាអ្នកភូមិម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពេលនេះលោកដើររកខ្យង លក់ឲ្យឈ្មួញ ដែលចិញ្ចឹមត្រី ដើម្បីយកទៅធ្វើជាចំណីត្រី ដោយលក់បាន១គីឡូក្រាមសាច់ខ្យងបានតែ៤ទៅ៥រយរៀលប៉ុណ្ណោះ គ្រាន់បានដោះបន្ទុកជីវភាពគ្រួសារ បានមួយថ្ងៃគិតមួយថ្ងៃ។ លោកបន្តថា “ប្រពន្ធខ្ញុំអត់ត្រីធ្វើ ពេលនេះអង្គុយធ្វើខ្យងម្តង ហើយឥឡូវសូម្បីតែខ្យង ក៏រុករកស្ទើរមិនបានផងកុំថាឡើយត្រី ខ្ញុំចង់សំណូមពរដល់មន្ត្រី ដែលបានចុះបង្ក្រាបយូរៗម្តង បើបានបង្ក្រាបហើយ សូមស្រាវជ្រាវស្វែងរកអ្នកប្រព្រឹត្តទៅផ្តន្ទាទោសផង ទើបពួកនឹងលែងហ៊ានប្រព្រឹត្ត កុំបានត្រឹម​តែដុតឧបករណ៍ចោល វាគ្មានផលប្រយោជន៍ និងប្រសិទ្ធិភាពអីទេ”។

ការលើកឡើងពីប្រភពខាងលើនេះ កន្លងមកលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានបកស្រាយថា មន្ត្រីលោកមានកំណត់ ទើបយឺតយ៉ាវក្នុងការចុះបង្ក្រាប ចំណែកជនល្មើស លោកក៏ថា មិនឲ្យរួចខ្លួនដែរឲ្យតែឃើញធ្វើសកម្មភាពជាក់ស្តែង លោកថា នឹងមិនអត់អោន និងយោគយល់បានឡើយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម