ព័ត៌មានជាតិ
បុណ្យអុំទូកឆ្នាំនេះ ខេត្តកណ្ដាល បញ្ជូនទូកចូលរួមប្រណាំងជាង ១០០ ទូក
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ឆ្នាំនេះ ខេត្តកណ្ដាល នឹងបញ្ជូនទូកចូលរួមប្រណាំងប្រមាណជាង ១០០ ទូក ចំណោមទូកសរុបជាង ៣៣០ ទូក មកពីតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។

ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការគ្រប់គ្រងទូក និងកន្លែងស្នាក់នៅ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ វិច្ឆិកា លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣ នេះ ខេត្តកណ្តាល មានទូកចូលរួមប្រណាំងសរុប ១០១ ទូក។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានក្រើនរំលឹកដល់អនុគណៈកម្មការគ្រប់គ្រងទូកទាំងអស់ ត្រូវបង្កើតគណៈកម្មការគ្រប់គ្រង សន្តិសុខ សណ្ដាប់ធ្នាប់ និងកន្លែងស្នាក់នៅដល់កីឡាកររបស់ខ្លួន និងណែនាំដល់កីឡាករទាំងអស់ ឲ្យគោរពតាមបទបញ្ជាផ្ទៃក្នុងដែលបានដាក់ចេញ។ ទន្ទឹមនោះ ត្រូវមានវិន័យក្នុងការស្លៀកពាក់ឲ្យបានសមរម្យ ហាមបង្កជាអំពើហិង្សា និងក្រមសីលធម៌ក្នុងពេលប្រកួត។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៨ ខែវិច្ឆិកានេះ ដោយមានទូកចូលរួមប្រកួតប្រមាណ ៣៣៤ ទូក បន្ទាប់ពីបានខកខានរៀបចំរយៈពេល ៣ ឆ្នាំ ដោយសារបញ្ហាជំងឺកូវីដ-១៩៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា