ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជ្រើសរើសសិស្សជិត ៥០០ នាក់ សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឥតបង់ថ្លៃ
វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ឆ្នាំង បានប្រកាសជ្រើសរើសយុវជន និងសិស្ស មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណជា ៤៨០ នាក់ ដើម្បីសិក្សាដោយឥតបង់ថ្លៃនូវជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ របស់វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារមានបណ្ណក្រីក្រ ១ និង ២ និងគ្រួសារមានបណ្ណសម្គាល់ជនងាយរងហានិភ័យ ដូច្នេះនឹងអាចចូលសិក្សាដោយឥតបង់ថ្លៃបានក្នុងឆ្នាំសិក្សាថ្មី(២០២៣-២០២៤)នេះ។ ក្នុងនោះ មុខវិជ្ជាដែលវិទ្យាស្ថានពហុបច្ចេកទេសខេត្ត បានផ្តល់ដល់យុវជន យុវនារី សិក្សា រួមមានដូចជា ៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការកែច្នៃបន្លែ និងផ្លែឈើ, សេវាកម្មកុំព្យូទ័រ និងសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានផងដែរ។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ហេតុដូចនេះ សម្រាប់យុវជន យុវនារី ពិសេសអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងផ្ទាល់ ដែលចង់ដាក់ទទួលបានអាហារូបករណ៍ខាងលើនេះ ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំ ដល់ ៣៥ ឆ្នាំ ព្រមទាំងមានបណ្ណសមធម៌ក្រីក្រ ១ និង ២ ឬ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យជាដើម។ លើសពីនេះទៀត នៅពេលទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃហើយនោះ សិស្សទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០ រៀល ក្នុង ១ ខែ ទៀតផង។
គួរជម្រាបថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ហើយសម្រាប់ព័ត៌មានលម្អិត សិស្ស អាចទាក់ទងទៅកាន់លេខទូរសព្ទ ៖ ០១២ ៤៧៤ ៣៤១ / ០៩៨ ៤៧៤ ៣៤១/០១៦ ៨៩១ ៩៨៤៕
រូបភាព ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់