ព័ត៌មានជាតិ
៣ខែមកនេះ រាជរដ្ឋាភិបាល បានដើរទាក់ទាញការវិនិយោគបរទេស និងលើកស្ទួយការវិនិយោគក្នុងស្រុក
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ៣ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺដើរទាក់ទាញការវិនិយោគបរទេស និងលើកស្ទួយការវិនិយោគក្នុងស្រុក។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមបញ្ជាក់ថា ៣ខែនេះ យើងដើរទាក់ទាញនៅក្នុងគម្រោងកម្ចីមានមួយផ្នែក ប៉ុន្តែក្រៅពីនោះយើងបានទាក់ទាញ ការវិនិយោគបរទេស ទាំងលើកស្ទួយនៅក្នុងការវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់នៅក្នុងធនធានវិស័យឯកជន រដ្ឋាភិបាល មិនចាំបាច់ខ្ចីទេ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺប្រើប្រាស់ធនធានឯកជនតាមរយៈ BOT ផ្សេងៗ ខ្ញុំសម្ពោធព្រលានយន្ដហោះនៅខេត្តសៀមរាប អស់ជាង ១ពាន់លាន គឺថវិកា BOT»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុនវិនិយោគនានា គឺដើម្បីបង្កើនដង្ហើមសេដ្ឋកិច្ច៕

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?