ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង កោះប្រជុំករណីសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរវាយតប់ជាមួយមន្រ្តីរបស់ខ្លួន
អាជ្ញាធរខេត្តកោះកុង កំពុងបើកកិច្ចប្រជុំបន្ទាន់មួយលើករណីបុរសម្នាក់ជាសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរវាយតប់គ្នាជាមួយមន្រ្តីនគរបាល អំឡុងពេលប្រតិបត្តិការផ្អាកសកម្មភាពការចាក់ដីគ្មានច្បាប់។
ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អះអាងថាលោកបានទទួលព័ត៌មានទាក់ទិននឹងការវាយតបគ្នារវាងលោក ភិន រុច សមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ ជាមួយអភិបាលរងស្រុក និងមន្រ្តីនគរបាលនេះហើយ។ ជាក់ស្តែងនៅព្រឹកនេះ លោកអភិបាលរងខេត្តរូបនេះ លើកឡើងដែរថា លោកក៏កំពុងបើកកិច្ចប្រជុំបន្ទាន់មួយពិនិត្យស្រាវជ្រាវអំពីអង្គហេតុឱ្យពិតប្រាកដ មុននឹងមានវិធានការដ្ឋបាល ព្រមទាំងផ្លូវច្បាប់។
ថ្មីៗនេះតាមរយៈវីដេអូឃ្លីបមួយបង្ហាញថា លោក ភិន រុច សមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ ប្រតាយប្រតប់គ្នាជាមួយសមត្ថកិច្ចកើតជាហិង្សាមួយប្រាវ ករណីលោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុក បានថតរូបលោក ភិន រុច ជាក្រុមប្រឹក្សាស្រុកដោយគ្មានការអនុញ្ញាតនៅពេលដែលរដ្ឋបាលស្រុកចុះទៅហាមឃាត់សកម្មភាពចាក់បំពេញដីក្រោមហេតុផលគ្មានច្បាប់អនុញ្ញាតស្ថិតនៅក្នុងភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
តាមការពិនិត្យក្នុងខ្សែរូបភាពវីដេអូទំនងជាលោកក្រុមប្រឹក្សាខឹងហើយស្ទុះទៅសួរនាំលោក ខេង សំខាន់ អភិបាលរងស្រុកដែលថតរូបគាត់ តែត្រូវបាននគរបាលមួយរូបព្យាយាមឃាត់ក៏ប្រតាយប្រតប់គ្នារុញលោកក្រុមប្រឹក្សាបណ្ដាលឱ្យ អុកគូថលើដី ហើយលោកក្រុមប្រឹក្សាស្ទុះទៅវាយបកតែមិនចំគោលដៅ។ ហើយក៏ស្ទុះទៅចង្អុលសួរនាំលោក រ៉ែម សុធា មន្រ្តីសាលាស្រុក ត្រូវជាមនុស្សជំនិតរបស់អភិបាលស្រុក រឿងថតរូបលោក។
គួរជម្រាបថា រដ្ឋបាលស្រុកបូទុមសាគរ ចុះហាមឃាត់សកម្មភាពចាក់នោះបានអូសយកគ្រឿងចក្រភាគីលោកក្រុមប្រឹក្សាទៅសាលាស្រុកតែត្រូវបានក្រឡាប់នៅលើផ្លូវ ហើយអ្នកអូសគ្រឿងចក្រនោះក៏នាំគ្នាដាក់មេប្រូចមិនទទួលខុសត្រូវ។
លោក ភិន រុច ដែលជាសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ និងជាភាគីចាក់ដី ពុំអាចសុំការបកស្រាយបំភ្លឺបានទេជុំវិញសកម្មភាពរបស់លោក និងអាជ្ញាធរស្រុកដែលប្រតាយប្រតប់គ្នានៅទីតាំងដីទំនាស់ខាងលើ។ ចំណែកលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ថ្លែងថា អាជ្ញាធរស្រុកកំពុងកសាងសំណុំរឿងតាមនីតិវិធីរដ្ឋបាល និងផ្លូវច្បាប់ទៅកាន់រដ្ឋបាលខេត្ត ខណៈទីតាំងដីដែលលោក ភិន រុច ចាក់ដីនោះជាដីគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង មិនមែនជាដីធ្លីកម្មសិទ្ធិរបស់លោក ភិន រុច នោះទេ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា