Connect with us

ព័ត៌មានជាតិ

ត្រឹម៣ខែ សម្តេច ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហា៦ចំណុច ដល់កម្មករ និយោជិត

បានផុស

នៅ

គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរយៈពេល៣ខែហើយដែលកម្ពុជា មានរាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ រយៈពេល៣ខែមកនេះ សម្តេចធិបតី បានជួយដោះស្រាយបញ្ហាសំខាន់ៗចំនួន៦ចំណុចដល់កម្មករ និយោជិត នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា បានគូសបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយស្តីពី សមិទ្ធផល​ការងារ​រយៈពេល៣ខែរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ បើតាមលោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ហាសំខាន់ទាំង៦ចំណុច ដែលសម្តេច នាយករដ្ឋមន្រ្តី បានជួយដោះស្រាយជូនកម្មករ និយោជិតក្នុងរយៈពេល៣ខែនេះ រួមមាន ទី១. គឺសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៤ ដល់កម្មករ កម្មការិនី ឡើងដល់ ២០៤ដុល្លារក្នុងមួយខែ។

ទី២.គឺបានជំរុញឱ្យរៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ឱ្យបានលឿន ដើម្បីពួកគេឆាប់ទទួលបានផលប្រយោជន៍។ ទី៣. គឺបានសម្របសម្រួលឱ្យកម្មករ និយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈក្នុងក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់។

ទី៤.គឺបានជំរុញឱ្យមានការហ្វឹកហ្វឺនកូនជាង ការបណ្តុះបណ្តាលកម្មករ និយោជិត ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពបង្កើនប្រាក់ឈ្នួលដល់ពួកគេ ហើយទី៥. ចំពោះស្ត្រីមានផ្ទៃពោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អនុវត្តកម្មវិធីឧបត្ថម្ភទឹកប្រាក់មុនសម្រាល ពេលសម្រាល និងក្រោយសម្រាលកូនឱ្យបានល្អ ព្រមទាំងធានាឱ្យបានថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពអាចចេញពីធ្វើការបានមុន១៥នាទី និងទី៦. គឺបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយចាប់ពីឆ្នាំ២០២៤ នេះតទៅ។

បន្ថែមពីលើដំណោះស្រាយទាំងនេះ សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយកចិត្តទុកដាក់សម្រេចការងារអាទិភាពចំនួន៤ ផ្សេងទៀត ដូចជា បង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ និងកែលម្អកន្លែងហូបបាយ និងអាហារដ្ឋាននៅតាមរោងចក្រឱ្យបានសមរម្យ។ សម្រាប់មធ្យោ​បាយ​ដឹកជញ្ជូនកម្មករនិយោជិត គឺត្រូវមានបច្ចេកទេស និងផាសុខភាពជាងមុនត្រឹមឆ្នាំ២០២៧។ ចុងក្រោយ គឺជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញសម្រាប់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រទេស អាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន។

ក្រៅពីជួយដោះស្រាយបញ្ហាសំខាន់ៗជូនកម្មករ និយោជិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ សហគ្រាស នៅក្នុងរាជធានី/ខេត្ត បានចំនួន១០លើកមកហើយនៅក្នុងរយៈពេល៣ខែនេះ ដែលមានកម្មករ និយោជិតចូលរួមសរុបចំនួនប្រមាណ ២៨ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម