ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី អំពាវនាវពលរដ្ឋ កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ឲ្យសោះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគោរពច្បាប់ចរាចរណ៍ ហើយកុំបើកបរបញ្ច្រាសទិសចរាចរណ៍ ឲ្យសោះ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ករណីស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែមានច្រើននៅឡើយ។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវបន្តគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ពិសេសកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សូមបន្តគោរពច្បាប់ចរាចរណ៍ ការប្រើប្រាស់ ជាពិសេសគោរពគន្លងឲ្យបានត្រឹមត្រូវ សូមកុំជិះបញ្ច្រាស ឥឡូវគេដាក់អាផ្លូវគំនូសកណ្ដាល កាលមុនឆ្លងកាត់បាន ឥឡូវដាក់ដើម្បីកុំឲ្យមានហានិភ័យគេបាំង សូមបងប្អូនកុំជិះបញ្ច្រាសមក ព្រោះអាអត់បញ្ច្រាស បើអត់ផ្លូវអារបាំងនេះ កាលមុនបញ្ច្រាសមានការគេចចូល ឥឡូវគេចអត់ចូលមកចំតែម្ដងគ្រោះថ្នាក់»។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងអំពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលពេលខ្លះមានករណីបើកបរបញ្ច្រាសទិសមកពីមុខចំតែម្ដង ដែលអាចបង្កជាគ្រោះថ្នាក់។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ដោយមិនមែនគ្រោះថ្នាក់តែខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ