ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ជំរុញខ្លាំងលើវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងអាកាស ដើម្បីបម្រើសេដ្ឋកិច្ចជាតិ
គិតត្រឹមរយៈពេលបីខែ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី បានសម្រេចសមិទ្ធផលជាច្រើន លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធអាទិភាព ដែលរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់ខ្លាំង និងអភិវឌ្ឍដោយគ្មានការស្ទាក់ស្ទើរ គឺលើវិស័យដឹកជញ្ជូនផ្លូវគោក(ផ្លូវដេក) ផ្លូវទឹក និងអាកាស ដើម្បីបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត នាថ្ងៃទី២២ វិច្ឆិកា ២០២៣ ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ សម្រាប់មធ្យោបាយដឹកជញ្ជូន គឺជាសរសៃឈាមដ៏សំខាន់ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទាក់ទាញវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បើតាមសម្តេចនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលថ្មី ដែលទើបចាប់កំណើតបានបីខែ គិតត្រឹមថ្ងៃទី ២២ វិច្ឆិកានេះ បង្កើតបានសមិទ្ធផលជាច្រើន លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ដោយក្នុងនោះ គោលដៅអាទិភាពសំខាន់ គឺធ្វើយ៉ាងណាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាស់ ពន្លឿនគម្រោងថ្មីៗ លើវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា មានផ្លូវល្បឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលបានដាក់ឱ្យដំណើរការរួចហើយ ដោយផ្លូវនេះ បានរួមចំណែកដល់វិស័យដឹកជញ្ជូនទំនិញពីកំពង់ផែខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញបានលឿនចំណេញពេលវេលា។ ក្រៅពីនេះ ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញទៅបាវិត បាននិងកំពុងសាងសង់ផងដែរ។
លើសពីនេះទៀត សម្តេចនាយករដ្ឋមន្រ្តី ក៏បានជំរុញពន្លឿនអភិវឌ្ឍផ្លូវដែក ដែលជាសរសៃឈាមនៃវិស័យដឹកជញ្ជូនដ៏សំខាន់មួយដែរ។ សម្តេច បានថ្លែងដូច្នេះថា« ឥឡូវអាទិភាពសំខាន់បំផុត គឺពង្រឹងផ្លូវដែកជើង-ត្បូង..យើងមានពីរខ្សែ ខ្សែខាងជើងពីប៉ោយប៉ែត-ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង, ខ្សែខាងត្បូង ពីភ្នំពេញ តាកែវ កំពត ខេត្តព្រះសីហនុ»។ រដ្ឋាភិបាល ជំរុញពន្លឿនលើកកម្រិតផ្លូវដែកនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ កាត់បន្ថយការចំណាយ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនសម្ព័ន្ធផ្លូវទឹក ក៏ជាផ្នែកសំខាន់ដែលរដ្ឋាភិបាល គិតគូរយកចិត្តទុកដាក់ខ្លាំងផងដែរ។ ក្នុងនោះ ផ្លូវទឹកតភ្ជាប់ទន្លេ និងសមុទ្រ ត្រូវបំពេញបន្ថែមសម្រាប់អ្នករស់នៅជុំវិញបឹងទន្លេសាប តាមបណ្តោយទន្លេមេគង្គ និងការដឹកទំនិញចូលទៅសមុទ្រ។ ចំណែកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងក្លាយជាកំពង់ផែមានសក្តានុពលធំ ក្នុងការបម្រើសេដ្ឋកិច្ចជាតិទាំងមូល។
ដោយឡែកផ្លូវអាកាស រាជរដ្ឋាភិបាល ទើបតែសម្ពោធដាក់ឱ្យដំណើរការជាផ្លូវនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃជាង ១ពាន់លានដុល្លារ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជា បម្រើដល់ការដឹកជញ្ជូនតាមផ្លូវការអាកាស ទាក់ទាញវិនិយោគិនបរទេស និងភ្ញៀវទេសចរ ជាដើម។ នៅឆ្នាំ ២០២៥ កម្ពុជា នឹងដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខាងត្បូងរាជធានីភ្នំពេញផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងជំរុញបន្តគម្រោងវិនិយោគធំៗ ទាំងការប្រើប្រាស់ធនធានវិនិយោគពីវិស័យឯកជន និងឥណទានមួយចំនួនយកមកបម្រើដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សរសៃឈាមរបស់កម្ពុជា ឱ្យរីកធំធាត់ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ នៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ