Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព បង្កើតឡើងដើម្បីរក្សាតុល្យភាព សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌

បានផុស

នៅ

ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព សំដៅ​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​រវាង​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​វប្បធម៌​នៅ​កម្ពុជា។ នេះ​បើតាមការ​គូសបញ្ជាក់ឲ្យដឹងពីលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ​ នៃ​ក្រសួង​បរិស្ថាន​ កាលពី​ថ្ងៃ​ទី ​២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​វិបស្សនា​របស់​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ លោក ជួប ប៉ារីស៍ បាន​គូស​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព សំដៅ​រក្សា​បាន​នូវ​តុល្យភាព​រវាង​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​វប្បធម៌​នៅ​កម្ពុជា។ ក្នុង​នោះ ក.ជ.អ.ច. ក៏​មាន​ក្រុម​ការងារ​បច្ចេកទេស​ចំនួន ៧ គឺ​ការ​ប្រែប្រួល​អាកាសធាតុ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជីវៈ​ចម្រុះ ទីក្រុង​និរន្តរភាព ថាមពល​និរន្តរភាព ផលិតកម្ម និង​ការ​ប្រើប្រាស់​ដោយ​ចិរភាព និង​ថាមពល​នុយក្លេអ៊ែរ ដែល​ក្រុម​ការងារ​នីមួយ​ៗ​មាន​សមាសភាព​មក​ពី​អន្តរ​ក្រសួង​​កម្រិត​បច្ចេកទេស មាន​តួនាទី​ផ្ដល់​យោបល់​ផ្នែក​បច្ចេកទេស​ជូន​ដល់ ក.ជ.អ.ច. ក្នុង​ការ​កសាង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​។

លោករដ្ឋលេខាធិការ​​ បាន​បន្ត​ថា អគ្គនាយកដ្ឋាន​គោល​នយោបាយ និង​យុទ្ធសាស្ត្រ ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​សម្រប​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​បរិបទ​ នៃ​ការ​អភិវឌ្ឍ​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ដើម្បី​រួម​ចំណែក​ជំរុញ​សមាហរណកម្ម​វិធានការ​គោលនយោបាយ​ជាតិ​ជា​​យុទ្ធសាស្ត្រ ប្រកប​ដោយ​មហិច្ឆតា​​របស់​រាជរដ្ឋាភិបាល។

លើស​ពី​នេះ​ទៀត​ នៅ​ក្នុង​វិស័យ​បរិស្ថាន និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព តាមរយៈ​ការ​បង្កើន​ប្រសិទ្ធភាព និង​យន្តការ​អនុវត្ត​ឲ្យ​បាន​កាន់​តែ​ប្រសើរ សំដៅ​ធានា​បាន​​នូវ​គុណភាព​បរិស្ថាន តុល្យភាព ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សុខុមាលភាព​សង្គម និង​ការ​រស់​នៅ​ប្រកប​ដោយ​ចីរភាព​សម្រាប់​ជា​ឧត្ដម​ប្រយោជន៍​ដ៏​យូរ​អង្វែង​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​គ្រប់​ជំនាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម