Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើម្ចាស់រថយន្ដដឹកជញ្ជូនកុំដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដបិទតាមកញ្ចក់ខ្លាំងពេក

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យម្ចាស់រថយន្ដដឹកជញ្ជូនទាំងអស់ ដឹកឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដបិទតាមកញ្ចក់រថយន្ដ ដែលជាឈ្មោះបុគ្គល ឬក្រុមហ៊ុនណាមួយនោះ ខ្លាំងពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែក​ក្តាម-បាត់ដំបង) និង បើកការដ្ឋានកំណាត់ផ្លូវជាតិលេខ ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងថា «កាលពីប្រជុំរបស់រដ្ឋាភិបាល​-វិស័យឯកជន ខ្ញុំបានសម្រេចឲ្យលើកការអនុញ្ញាតទម្ងន់ នៃការដឹកជញ្ជូនពី ៤០ ទៅ ៤៥តោន ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូន អាចមានលទ្ធភាពដឹកបានលើសបន្តិច ដើម្បីកាត់បន្ថយចំណាយ ព្រោះគាត់អាចមួយជើងគាត់អាចសន្សំថែម ៥តោន ៥តោន គិតពីមុន ៤០តោន វា ១០ភាគរយជាងហើយ ដំឡើង ១២.ភាគរយទៅឲ្យហើយ ដើម្បីជួយកាត់បន្ថយ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ អំពីការកំណត់ទម្ងន់នៃការដឹកជញ្ជូននេះ ដើម្បីថែរក្សាផ្លូវថ្នាល់ឲ្យប្រើប្រាស់បានយូរអង្វែង ដែលជាសមិទ្ធផលរួមទាំងអស់គ្នា។ តែអ្វីដែលសំខាន់ គឺការចូលរួមពីម្ចាស់រថយន្តដឹកជញ្ជូនតែម្ដង។

ប្រមុខរាជរដ្ឋាភិបាល​ បាន​បន្ថែមថា «ប៉ុន្តែអ្វីដែលសំខាន់គឺបងប្អូនប្រជាពលរដ្ឋរបស់យើង អ្នកដែលមានឡានដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន កុំប្រើយ័ន្តខ្លាំងពេក យ័ន្ដបិទតាមកញ្ចក់នោះ ព្រោះយ័ន្ដហ្នឹងតែអនុវត្តតឹង ក៏អត់ជួយដែរយ័ន្ដ​ហ្នឹង ឥឡូវត្រូវពិនិត្យរួមទាំងអស់គ្នា ព្រោះអញ្ចេះពេលដែលយើងហៅ ឡានដឹកជញ្ជូនមកគាត់ថា គាត់ក៏ចង់ដឹកត្រូវដែរ ប៉ុន្តែឲ្យគេដឹកត្រូវគ្នាដែរ ដូចគ្នាទាំងអស់ គោរពទាំងអស់គ្នា»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យម្ចាស់រថយន្ដដឹកជញ្ជូនទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា ដោយដឹកឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ហើយមិនត្រូវដឹកលើសទម្ងន់នោះឡើយ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១៣ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១៤ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១៥ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម