Connect with us

ព័ត៌មានជាតិ

កម្លាំងនគរបាល៥ពាន់នាក់ នឹងដាក់ពង្រាយការពារសន្តិសុខក្នុងព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសត្រៀមកម្លាំងប្រមាណ៥ពាន់នាក់ ដើម្បីដាក់ពង្រាយនៅតាមគោលដៅនានាក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ គ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះ គឺរាជរដ្ឋាភិបាលកម្ពុជា គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឱ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពីត្រូវបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់មេបញ្ជាការដឹកនាំគោលដៅ ត្រូវចាប់ផ្តើមចុះទៅដល់គោលដៅជាក់ស្តែងដែលត្រូវការពារ ដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការប្រើប្រាសកម្លាំង មធ្យោបាយ ភូមិសាស្រ្ត សភាពការណ៍ និងគោលដៅឈរជើង សំដៅឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យមានការប្រើប្រាស់កម្លាំងល្បាត ត្រួតពិនិត្យ ជាប្រចាំនៅតំបន់ប្រារព្ធពីធី និងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់។ លោកស្នងការ បានសង្កត់ធ្ងន់ដល់កងកម្លាំងជំនាញ ត្រូវគ្រប់គ្រងមុខសញ្ញាលួចឱ្យបាន ដើម្បីទប់ស្កាត់អំពើលួច និងថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយព្រមជាមួយគ្នា ត្រូវដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានា ដើម្បីរងចាំទទួលបណ្តឹង និងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ។

ពាក់ព័ន្ធលំហូរចរាចរណ៍ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់គោលការណ៍ឱ្យសិក្សាលើការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ទាំងនៅជុំវិញតំបន់ប្រារព្វពិធី  និងទាំងនៅតំបន់ខាងក្រៅ ជាពិសេសនៅតាមច្រកចេញចូលរាជធានីភ្នំពេញ ពោលគឺផ្លូវជាតិទាំង៦ខ្សែ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៨ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៩ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម