ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបង្កើតការងារជាង ៣ម៉ឺននាក់ ស្មើ ១០% នៃពលរដ្ឋក្នុងខេត្ត
សព្វថ្ងៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តចំនួនប្រមាណជាង ៣ម៉ឺននាក់ ស្មើនឹង ១០% នៃប្រជាជនក្នុងខេត្តសីហនុទាំងមូល។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បង្ហាញបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក CHEN JIANGANG និងលោកស្រីអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) កាលពីថ្ងៃទី ២០ វិច្ឆិកា។
បើតាមលោក ឡុង ឌីម៉ង់ សមិទ្ធផលទាំងនេះជាភស្តុតាង សបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មនៃវិនិយោគិនចិននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត និងជាឧទាហរណ៍បង្ហាញពីការអនុវត្តយ៉ាងជោគជ័យនៃគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់អំពីសារៈសំខាន់ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពារផលប្រយោជន៍ជាតិ ក៏ដូចជាការទាក់ទាញវិនិយោគិនមកវិនិយោគក្នុងខេត្តផងដែរ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) បង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០០៨ មានទីស្នាក់ការនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្ទៃដីសរុប ១១,១៣ គីឡូម៉ែត្រការ៉េ។ សព្វថ្ងៃ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានក្រុមហ៊ុនចំនួន១៧៥ ដោយពេលសាងសង់ចប់សព្វគ្រប់ SSEZ គ្រោងនឹងទទួលក្រុមហ៊ុន ចំនួនជាង១០០ក្រុមហ៊ុន បន្ថែមទៀត ដែលក្រុមហ៊ុនសរុបនឹងកើនដល់៣០០ក្រុមហ៊ុន ព្រមទាំងមានលទ្ធភាពផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ បានចន្លោះពី ៨០.០០០ ទៅ ១០០.០០០នាក់៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ