ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស្វ័រ៖ ៣ខែ សម្ដេចធិបតី ធ្វើដំណើរឆ្លងទ្វីប៣ ប្រទេស៤ គិតជាចម្ងាយជិត៦ម៉ឺនគ.ម
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រីថា ក្នុងរយៈពេល៣ខែ ក្រោយពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ ប្រទេសចំនួន៤ ដែលគិតជាចម្ងាយសរុបជិត៦ម៉ឺនគីឡូម៉ែត្រ។

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ សង្កត់ធ្ងន់ថា “ក្នុងអំឡុងពេលជិត១០០ថ្ងៃចុងក្រោយនេះ សម្តេចធិបតី ធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ និង ប្រទេសចំនួន៤, ធ្វើដំណើរទៅមក ពីក្នុងស្រុក-ទៅក្រៅស្រុក-ពីក្រៅស្រុក-មកក្នុងស្រុកវិញ គិតជាចម្ងាយសរុបប្រមាណជិត៦ម៉ឺនគីឡូម៉ែត្រ”។
ជាក់ស្ដែង បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត បានចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៤ដល់ទី៧ខែកញ្ញា។ បន្ទាប់មក សម្ដេចធិបតី ក៏អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននិងចូលរួមក្នុងពិព័ណ៍អាស៊ាន-ចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា។
បន្តមកទៀត សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា។
ជាបន្ត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន, រួចហើយបង្ហួសទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃ១៦ដល់ថ្ងៃ២១តុលា។

បន្ថែមពីនេះ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបន្ថែមថា ក្នុងរយៈពេល៣ ខែមកនេះ រាប់ទាំងនៅក្រៅស្រុក និងទាំងនៅក្នុងស្រុក សម្តេចធិបតី បានជួបជាមួយថ្នាក់ដឹកនាំបរទេសចំនួន៤៥លើក រាប់តាំងពីប្រធានាធិបតី(Xi Jinping, Joko Widodo, Vo Van Thuong, Thongloun Sisoulith, Yoon Suk Yeol, José Ramos-Horta) រាប់តាំងពីនាយករដ្ឋមន្ត្រី(Li Qiang, Fumio Kishida, Pham Minh Chinh, Phankham Viphavanhm, Srettha Thavisin), រាប់តាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី(Subrahmnyam Jaishankar, Victoria Nuland, Mauro Vieira), ប្រធានរដ្ឋសភា, សមាជិកព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូត ដូចជា ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប, អាមេរិក, អង់គ្លេស, ឥណ្ឌា, រុស្ស៊ី…៕
ដោយ៖ ង៉ិល ណារ៉ាត់












-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត