ព័ត៌មានជាតិ
គណៈសង្ឃ៖ ក្រោយរៀបចំវត្តរួច ទើបអនុញ្ញាតឱ្យព្រះសង្ឃ អាចារ្យ ដូនជី ចូលគង់ស្នាក់នៅក្នុងវត្តពោធិលង្កាវិញ
ក្រោយបញ្ចប់សង្ឃកម្ម និងកិច្ចការរដ្ឋបាលក្នុងការរៀបចំវត្តរួចរាល់ ទើបអនុញ្ញាតឱ្យព្រះសង្ឃ អាចារ្យ និងដូនជី ចូលមកស្នាក់អាស្រ័យនៅវត្តពោធិលង្កា ជាប្រក្រតីឡើងវិញ។ នេះជាការបំភ្លឺអះអាងរបស់គណៈសង្ឃនាយកគណៈមហានិកាយនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សេចក្ដីបំភ្លឺរបស់គណៈសង្ឃនាយកនេះ ក្រោយមានការចោទប្រកាន់មួយចំនួន ថា គណៈសង្ឃកម្ពុជា បានបណ្ដេញព្រះសង្ឃ អាចារ្យ ដូនជី ចេញពីវត្តពោធិលង្កា ហៅថា វត្តពោធិ៍លើ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាពេលថ្មីៗនេះ។
សេចក្តីបំភ្លឺរបស់គណៈសង្ឃនាយក នៅថ្ងៃនេះ បញ្ជាក់ថា ករណីនៅវត្តពោធិលង្កា គឺកន្លងមកការដឹកនាំ គ្រប់គ្រងគណៈសង្ឃក្នុងវត្តនេះ មិនមានសាមគ្គីភាព បង្កជាក្រុមបក្ខពួក អនាធិបតេយ្យ មិនគោរពធម៌វិន័យ បាត់បង់សណ្តាប់ ដែលធ្វើ ឱ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ គណៈសង្ឃ សង្កត់ធ្ងន់ថា បើទោះបីមានការអប់រំទូន្មានច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ តែសង្ឃក្នុងវត្តពោធិលង្កានេះ នៅតែប្រព្រឹត្តមិនបានត្រឹមត្រូវតាមវត្តប្រណិប័តន៍ ថែមទាំងបង្កជាជម្លោះ និងបង្កើតនូវទោសបញ្ញត្តិធ្ងន់ធ្ងរក្នុងផ្លូវវិន័យព្រះពុទ្ធសាសនាថែមទៀត។

ក្នុងន័យនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លា សមជាស្រែបុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទ គណៈសង្ឃនាយក ចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ ស្របតាមពុទ្ធានុញ្ញាត និងពុទ្ធប្បញ្ញត្តិ ធ្វើយ៉ាងណាឱ្យវត្តនេះក្លាយទៅជាបូជនីយដ្ឋានគួរជាទីគោរពបូជា ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញ ព្រះសង្ឃ អាចារ្យ និងដូនជីទៅស្នាក់អាស្រ័យនៅតាមបណ្តាវត្តផ្សេងៗជាបណ្តោះអាសន្ន ក្រោយពីបញ្ចប់សង្ឃកម្មនិងកិច្ច ការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ។
គណៈសង្ឃនាយក បានអំពាវពាវសាធារណជនទាំងអស់ កុំមានការយល់ច្រឡំ ឬក៏បំភ្លៃខុសពីការពិត ហើយតាមរយៈសេចក្ដីបំភ្លឺខាងលើនេះ ក៏ដើម្បីបញ្ជៀសការយល់ច្រឡំ និងទប់ស្កាត់ជនអគតិមួយចំនួនយកបញ្ហានេះសម្រាប់កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រើផលប្រយោជន៍ខាងផ្នែកនយោបាយផងដែរ។

គួរជម្រាបថា កន្លងទៅនេះ គណៈសង្ឃនាយក បានចេញសេចក្តីសម្រេចបញ្ចប់មុខតំណែងគណៈសង្ឃក្នុងវត្តពោធិលង្កាចំនួន៤អង្គ គឺព្រះគ្រូចៅអធិការវត្ត គ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង និងព្រះវិន័យធម៌ ខណៈនៅថ្ងៃទី១៣ ខែវិច្ឆិកា សមត្ថកិច្ច និងសាលាគណខេត្តសៀមរាប ក៏បានចុះបិទវត្តនេះជាបណ្តោះអាសន្ន ហើយបាននិមន្តដែលគង់នៅវត្តនេះ ព្រមទាំងអាចារ្យ យាយាជីតាជី និងមនុស្សចំនួនទៀតដែលស្នាក់នៅក្នុងវត្ត ឱ្យទៅអាស្រ័យស្នាក់នៅតាមបណ្ដាវត្តនានាក្នុងក្រុងសៀមរាបជាបណ្ដោះអាសន្ន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ