ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ មេដឹកនាំបរទេសឆាប់ស្គាល់សម្ដេចធិបតី ព្រោះសម្ដេចមានគុណសម្បត្តិបីធំៗ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំនៅទីស្ដីការគណៈរដ្ឋមន្ត្រី បានអះអាងថា ការណ៍ដែលមេដឹកនាំបរទេសស្គាល់ សម្ដេច ហ៊ុន ម៉ាណែត យ៉ាងលឿនរហ័ស និងយ៉ាងងាយស្រួលជាទីបំផុត គឺក៏ដោយសារតែសម្ដេច មានគុណសម្បត្តិផ្ទាល់ខ្លួនជាច្រើន។

ក្នុងចំណោមគុណសម្បត្តិផ្ទាល់ខ្លួនជាច្រើនដែលសម្ដេចធិបតី មានជាប់ខ្លួន, លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងនូវគុណសម្បត្តិរបស់សម្ដេចធិបតី ជារួមធំៗចំនួនបី ដែលអាចនាំឱ្យមេដឹកនាំបរទេសស្គាល់សម្ដេចធិបតី យ៉ាងលឿនរហ័ស និងងាយស្រួល។
បើតាមលោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ គុណសម្បត្តិធំទី១របស់សម្ដេចធិបតី គឺសមត្ថភាពនិងចំណេះដឹងAcademicដែលមិនចាំបាច់បង្ហាញ ដែលសញ្ញាបត្ររបស់ សម្តេច ជាអ្នកបង្ហាញជំនួស។ និយាយបែបផ្សេង ថ្នាក់ដឹកនាំបរទេស មុននឹងជួប សម្តេច សុទ្ធតែដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា គឺទទួលបានការបណ្ដុះបណ្ដាលពីសាលាយោធាអាមេរិកWest Point, និងជាបណ្ឌិតសេដ្ឋកិច្ចចេញពីមហាវិទ្យាល័យអង់គ្លេសBristol។

ចំណែកគុណសម្បត្តិធំទី២របស់សម្ដេច ហ៊ុន ម៉ាណែត គឺសមត្ថភាពដ៏ជាក់ច្បាស់មួយដែលសម្តេចធិបតីបាននិងកំពុងបន្តបង្ហាញនោះ គឺការក្តាប់បានយ៉ាងល្អ និងយ៉ាងលម្អិត សំណុំរឿងម៉ាក្រូ ដូចជាបញ្ហាភូមិសាស្ត្រនយោបាយពិភពលោក, បញ្ហាសេដ្ឋកិច្ចពិភពលោក និងសំណុំរឿងមីក្រូ ដូចជាទំនាក់ទំនងទ្វេភាគីគ្រប់វិស័យរវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ឬរវាងកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ ឬក៏រវាងកម្ពុជានិងបណ្តាប្រទេសដទៃផ្សេងទៀតនៅក្នុងលោក។ រីឯគុណសម្បត្តិធំទី៣របស់សម្តេចធិបតី គឺរួមមាន ការចេះនិងពូកែដឹកនាំដែលមានមកពីធម្មជាតិ Natural Leadership, និងបុគ្គលិកលក្ខណៈសុភាពរាបសារតែម៉ឺងម៉ាត់៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ