ព័ត៌មានជាតិ
ក្រសួងបង្កើតក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍក្រុងចំនួន ៣ មានក្រុងប៉ោយប៉ែត បាវិត និងក្រុងកំពត
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រសួងបានបង្កើតនូវក្រុមការងារអនុវត្តនូវគម្រោងអភិវឌ្ឍទីក្រុងប្រកបដោយ សុខដុម រមនា រួមមានក្រុងបាវិត ខេត្តស្វាយរៀង ក្រុងកំពតខេត្តកំពត និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលស្របទៅនឹងទិសដៅអភិវឌ្ឍន៍សង្គម ដោយមានការរួមសហការគាំទ្រជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងប៉ោយប៉ែតដែលបច្ចុប្បន្ននេះទម្រង់នេះបានមកដល់ដំណាក់កាលនៃការប្រមូលព័ត៌មានជំហានទីមួយរួចរាល់ហើយ និងបានធ្វើការវិភាគ យកមកធ្វើការបង្ហាញពីគោលបំណង ប្រមូលធាតុមូលក្នុងអង្គសិក្ខាសាលានេះផងដែរ។

ការថ្លែងបែបនេះក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការវិភាគស្ថានភាពចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការប្រើប្រាស់ដីក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែតក្រោមការឧបត្ថម្ភ ដោយធនាគារអភិវឌ្ឍន៍អាស៊ី និងមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ។
លោក រីឆឺត ម៉ាប៊ិត ជាប្រធានក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី និងអស់លោកលោកស្រីក៏បានឡើងធ្វើបទបង្ហាញស្ដីពីផែនការប្លង់គោលប្រើប្រាស់ដីផែនការលម្អិតចេញពីប្លង់គោលប្រើប្រាស់ដី និងបញ្ចូលនូវការបែងចែកតំបន់ ដីតាមលក្ខខណ្ឌភូមិសាស្ត្រ និងគ្រប់ជ្រុងជ្រោយយើងគួរដឹងហើយថា ក្រុងប៉ោយប៉ែតមានមូលដ្ឋានសេដ្ឋកិច្ចទូលំទូលាយដែលមានឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍ និងកសិកម្មទីក្រុងនេះគឺជាកន្លែងទាក់ទាញដ៏លេចធ្លោមួយ នៅក្រុងប៉ោយប៉ែតទៅជាតំបន់ប្រមូលផ្ដុំកម្លាំងពលកម្មខ្ពស់បំផុតនៅក្នុងខេត្ត និងវិស័យជាច្រើនទៀតរួមមានតំបន់សេវាកម្មទេសចរណ៍ កាស៊ីណូជាដើម៕



អត្ថបទ៖ អពៅ

-
សន្តិសុខសង្គម១៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល