ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ សម្គាល់ឃើញថា អាទិភាពធំជាចម្បងរបស់សម្ដេចធិបតី គឺការទូតសេដ្ឋកិច្ច
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការកត់សម្គាល់របស់លោកថា អាទិភាពធំជាចម្បងរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា គឺការទូតសេដ្ឋកិច្ច ឬស្នូលសេដ្ឋកិច្ចសកម្មភាពការទូត។ លោកបានគូសបញ្ជាក់ពីការកត់សម្គាល់ផ្ទាល់ខ្លួនបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធិផលការងាររយៈពេល៣ខែរបស់រាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ គូសបញ្ជាក់ដូច្នេះ “ក្នុងអំឡុងពេលបីខែចុងក្រោយនេះ, អ្នកណាក៏កត់សម្គាល់ឃើញដែរ, ទាំងខ្ញុំ និងទាំងបណ្តាប្រតិភូដទៃដែលអមដំណើរ សម្តេច ព្រមទាំងអស់លោកដែលជាអ្នកសារព័ត៌មាន, សុទ្ធតែកត់សម្គាល់ឃើញថា អាទិភាពចំបងមួយធំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការទូតសេដ្ឋកិច្ច ឬស្នូលសេដ្ឋកិច្ចនៃសកម្មភាពទូត” ។
លោក ហ្សង់ហ្វ្រង់ស្វ័រ តាន់ បន្ថែមថា ពាក្យសំដីរបស់សម្តេចផ្ទាល់ គឺដើរទាក់ម៉ូយនិយាយបែបផ្សេង ក្នុងន័យស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកឱ្យប្រជាជាតិកម្ពុជា។ បើតាម លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលតែងតែមានវត្តមានក្បែរសម្ដេចធិបតី ក្នុងពេលចេញទៅក្រៅប្រទេស បានអះអាងថា គ្រប់ជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេស សុទ្ធតែជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយថ្នាក់ដឹកនាំបរទេសទាំងអស់ សុទ្ធតែឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើច្រើនវិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងពិសេស ការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បន្ថែមថា គ្រប់ទស្សនកិច្ចនៅបរទេស គ្រប់ព្រឹត្តការណ៍តំបន់និងអន្តរជាតិផ្សេងៗ ក៏ដូចព្រឹត្តការណ៍មួយចំនួនក្នុងនៅក្នុងស្រុកខ្មែរ សុទ្ធតែជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីជួបធុរជននិងវិនិយោគិនបរទេស ក្នុងគោលដៅ ទាក់ទាញពួកគេឱ្យបង្កើនការដាក់ទុនរកស៊ីនៅកម្ពុជា, ក្នុងគោលដៅ បញ្ចុះបញ្ចូលពួកគេ ឱ្យមកសិក្សាពីលទ្ធភាពវិនិយោគនៅកម្ពុជា និងសុទ្ធសឹងជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីចូលរួមក្នុងវេទិកាធុរកិច្ច(រួមមានជាអាទិ៍ កិច្ចប្រជុំធុរកិច្ចនិងវិនិយោគអាស៊ាន នៅហ្សាការតា, កិច្ចប្រជុំកំពូលធុរកិច្ចក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាសិប នៅណាននីង, វេទិកា ធុរកិច្ចសហរដ្ឋអាមេរិក-កម្ពុជា, នៅញូវយ៉ក, ជំនួបនៅភ្នំពេញរវាង សម្តេចធិបតី និងក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន។

លោក បញ្ជាក់ថា ជាទូទៅ ធុរជននៃតំបន់អាស៊ាន និងអន្តរជាតិ សុទ្ធតែបង្ហាញនូវបំណងចង់មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។ ចំពោះ សម្តេចធិបតី ទាំងអស់នេះ គឺសម្រាប់ផលប្រយោជន៍របស់ជាតិខ្មែរ សម្រាប់ផលប្រយោជន៍របស់ប្រជាជនខ្មែរ។ ហើយ ការស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកជូនប្រជាជាតិខ្មែរនេះ គឺសុទ្ធតែត្រូវបន្ស៊ីគ្នាទៅនឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺ ក្នុងគោលដៅនាំមកនូវ «កំណើន ការងារ ប្រសិទ្ធភាព និង ចីរភាព» និងក្នុងគោលដៅកំណត់យកអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ពិសេស បច្ចេកវិទ្យាឌីជីថល »៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?