Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ច ជំរុញវិស័យ SME ពង្រឹង សមត្ថភាពលើការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិច

បានផុស

នៅ

បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីចម្បង និងសំខាន់នៅក្នុងមូលដ្ឋានកំណើនសេដ្ឋកិច្ច ក៏ដូចជាមុខងារសង្គម ដែលឆ្លុះបញ្ចាំងតាមរយៈការលេចឡើងនូវផលិតផល និងសេវាឌីជីថលជាច្រើនដូចជា ការចុះបញ្ជីអាជីវកម្ម និងការធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការ ទូទាត់សងប្រាក់ឌីជីថល, និងកម្មវិធីទំនាក់ទំនងសង្គម ដែលចូលមកសម្រួល ដល់ការងារ និងមុខជំនួញ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិព័រណ៍ធុរកិច្ចឌីជីថល ក្រោមមូលបទស្ដីពី «ធុរកិច្ចថ្មី នវានិវត្តុន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និង សង្គមឌីជីថល» លោក គង់ មារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានលើកឡើងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចឌីជីថលមានការវិវឌ្ឃ លេចឡើងកាន់តែច្បាស់ និងបានក្លាយជាចន្ទល់ថ្មីសម្រាប់កំណើនសេដ្ឋកិច្ច របស់ប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងដែរ។

លោកបានគូសបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលផ្ដល់នូវកាលានុវត្តភាពជាច្រើន ជាពិសេស តាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ, ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃ សកល, ការកាត់បន្ថយភាពពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី, និងការជំរុញជីវភាពសេដ្ឋកិច្ច និងសមត្ថ ភាពប្រកួតប្រជែងជាដើម។

លោក គង់ ម៉ារី បានបន្ថែមថា សន្ទុះនៃបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច ទាំងវិសាលភាពគ្របដណ្តប់ និងទំហំសេដ្ឋកិច្ចឌីជីថល ក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់។

លើសពីនេះទៀត លោកណែនាំឱ្យមានការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលជាការកែ ទម្រង់មួយដ៏សំខាន់ និងចាំបាច់ក្នុងដំណើរឆ្ពោះទៅការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដោយគិតត្រឹម ពេលនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានដាក់ឱ្យដំណើរការបាន ៣ ដំណាក់កាលរួចកន្លងមក ហើយ។

ជាមួយគ្នានេះ ការដាក់ចេញឱ្យអនុវត្តនូវកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ក៏បានជំរុញឱ្យសហគ្រាសគ្រប់កម្រិតអាច ទាញយកឧត្តមប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាឌីជីថល ព្រមទាំងក្លាយទៅជាភ្នាក់ងារដ៏សកម្មនៅក្នុង សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ ២០២៣ សេដ្ឋកិច្ចឌីជីថលរួមចំណែកប្រមាណ ១៥%  នៃផលិត ផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP)។ សម្រាប់ប្រទេសកម្ពុជា បច្ចុប្បន្ន មិនទាន់មានតួលេខផ្លូវការ លើទំហំនៃសេដ្ឋកិច្ចឌីជីថលនៅឡើយទេ។ ទោះយ៉ាងណា គេអាចដឹងថា សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាពឹងផ្អែកលើវិស័យ មួយចំនួនដូចជា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាហិរញ្ញវត្ថុ, ការដឹកជញ្ជូន និងអាហារ, ការកក់សេវាធ្វើ ដំណើរតាមអនឡាញ, និងការផ្សព្វផ្សាយតាមអនឡាញ ជាដើម។

ជាក់ស្ដែង យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ប្រាក់ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅ កម្ពុជាក្នុងឆ្នាំ ២០២២ មានចំនួន ១.១១ ពាន់លានដុល្លារអាមេរិក។

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម