Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេស​របស់សិស្ស-និស្សិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ លោក ប៊ុន ភា​រិន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ នៃ​បញ្ជា​ការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ទោ សឹង សុខន មេបញ្ជាការ​រង បញ្ជា​ការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ តំណាង​លោក​នាយ​ឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គ​មេបញ្ជាការ​រង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជា​ការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ភា​រិន បាន​បញ្ជាក់​ថា ការ​ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា របស់​គណៈប្រតិភូ នៃ​បញ្ជា​ការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ នា​ពេលនេះ ដើម្បី​សិក្សា​ស្វែងយល់​អំពី​កម្មវិធី​សិក្សា និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​វិទ្យាស្ថាន NPIC នៅ​លើ​មុខជំនាញ​នីមួយៗ ជា​ពិសេស​លើ​ជំនាញ​បច្ចេកទេស វិស្វកម្ម ដែល​សិស្ស​និស្សិត​មិន​ត្រឹមតែ​សិក្សា​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តោត​លើ​ការ​អនុវត្ត​ជាក់ស្ដែង​តែម្ដង។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ លោក ប៊ុន ភារិន ក៏បាន​ធ្វើ​បទ​ឧទ្ទេសនាម​ដោយ​សង្ខេប​អំពី​ប្រវត្តិ​របស់​វិទ្យាស្ថាន NPIC ជូន​ដល់​គណៈប្រតិភូ​បញ្ជា​ការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ រួម​នឹង​ការ​ចូល​ពិនិត្យ​មើល​ផ្ទាល់​នូវ​សកម្មភាព​ការពារ​គម្រោង និង​ប្រឡង​បញ្ចប់​វគ្គ​សិក្សា​របស់​សិស្ស​និស្សិត​តាម​ជំនាញ​ទាំងអស់ ដែល​មាន​ចំនួន​ប្រមាណ ១៨០០ នាក់ ផង​ដែរ។

គួរ​បញ្ជាក់​ថា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ជា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដ៏​ធំ​នៅ​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ វិទ្យាស្ថាន NPIC កំពុង​បណ្ដុះបណ្ដាល​សិស្ស​និស្សិត​កម្ពុជា​ចាប់​តាំងពី​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត C1, C2, C3 ថ្នាក់​បណ្ដុះបណ្ដាល​វគ្គ​ខ្លី ថ្នាក់​ឧត្ដមសិក្សា ថ្នាក់​ក្រោយ​បរិញ្ញាបត្រ ដែល​រួមមាន​ជំនាញ​ជាច្រើន​ដូចជា វិស្វកម្ម​អគ្គិសនី វិទ្យាសាស្ត្រ​កុំព្យូទ័រ វិស្វកម្ម​មេកានិក វិទ្យាសាស្ត្រ​អុបទិក វិស្វកម្ម​សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម វិស្វកម្ម​អេឡិចត្រូនិក និង​ទូរគមនាគមន៍ វិស្វកម្ម​មេកានិក​រថយន្ត ទេសចរណ៍ និង​បដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាន NPIC មាន​ដៃគូ​សហការ​ជាមួយ​វិស័យ​រដ្ឋ និង​ឯកជន ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ចំនួន ២២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ប្រាប់សង្គមស៊ីវិលកុំបារម្ភ ព្រោះសំណុំរឿងឃាតកម្មអ្នកកាសែតនៅខេត្តសៀមរាប ចូលដល់ដៃតុលាការហើយ

សេដ្ឋកិច្ច២ ម៉ោង មុន

វិស័យកសិ-ឧស្សាហកម្ម មានសក្ដានុពលវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បេឡារុសថា ខ្លួនមានអាវុធនុយក្លេអ៊ែររាប់សិបដើមរបស់រុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម