ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ឆ្នាំនេះក្រសួងអប់រំ មិនលើកទឹកចិត្តឲ្យបេក្ខជនតវ៉ាលទ្ធផលប្រឡងបាក់ឌុប នោះទេ
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានអះអាងថា សម្រាប់ឆ្នាំនេះ ក្រសួង មិនលើកទឹកចិត្តឲ្យបេក្ខជនប្រឡងបាក់ ឌុប តវ៉ាទាក់ទងនឹងលទ្ធផលប្រឡង ដែលនឹងត្រូវប្រកាសនៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា សម្រាប់មណ្ឌលភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ២៤ ខែវិច្ឆិកា សម្រាប់ខេត្តផ្សេងៗ នោះទេ។

លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣វិច្ឆិកានេះថា «ការប្រឡងបាក់ឌុបនេះ ពិតជាប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន។ អាស្រ័យហេតុនេះ ក្រសួងអប់រំ យុវជន និងកីឡា ពុំលើកទឹកចិត្តបេក្ខជន ក្នុងការតវ៉ានោះទេ»។

លោកស្រី បានណែនាំឲ្យសិស្សានុ-សិស្សទាំងអស់ ដែលជាបេក្ខជនទៅស្តាប់ និងមើលលទ្ធផលប្រឡងនៅរសៀលថ្ងៃនេះ ឬព្រឹកថ្ងៃស្អែក ត្រូវធ្វើដំណើរដោយប្រយ័ត្នប្រយែង ហើយរក្សារបៀបរៀបរយ រក្សាវប្បធម៌ចែករំលែក និងសីលធម៌ជាកូនខ្មែរ ក៏ដូចជាមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទទួលយកលទ្ធផលនេះ។
សម្រាប់ឆ្នាំ ២០២៣នេះ ក្រសូងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧,៤១២នាក់ស្រី ៧៣,២៧៨នាក់ ចែកជា ២២៧មណ្ឌលប្រឡង ត្រូវជា ៥,៥៤៣បន្ទប់។ ក្នុងនោះ មានបេក្ខជនមកប្រឡងចំនួន ១៣៥,០៨៤នាក់ ស្រី ៧២,៣៤៤នាក់។ ក្នុងនោះ មានបេក្ខជនប្រឡងជាប់សរុប ៩៨,៤៦០នាក់ ត្រូវជា ៧២.៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។
ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់ និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់, និង និទ្ទេស E ចំនួន ៣៧,២៦៩នាក់។
សូមម្រាបថា ឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់ ចែកចេញជា ២២១មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់។ ក្នុងនោះ មានបេក្ខជនប្រឡងជាប់ចំនួន៩០,៩៥០នាក់ស្មើនឹង ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥,៧៣៥នាក់។ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ១,០៤៩នាក់ និទ្ទេស B ចំនួន ៧,២៣២នាក់ និទ្ទេស C ចំនួន ១៩,០៥៣នាក់និទ្ទេស D ចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២,៤៥០នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?