ព័ត៌មានជាតិ
មន្ត្រីនគរបាលជាតិណាខ្លះ កំពុងកាន់ជាអគ្គស្នងការរង នៅអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ?
នៅពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងមន្ត្រីនគរបាលជាតិជាន់ខ្ពស់ចំនួន២រូបបន្ថែមទៀត ឱ្យកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ ហើយបើគិតទាំងការតែងតាំងបន្ថែមពេលនេះ បាននាំឱ្យតំណែងជាអគ្គស្នងការរងនគរបាលជាតិសរុបកើនដល់២០រូបហើយ។ តើមន្ត្រីនគរបាលជាតិជាន់ខ្ពស់រូបណាខ្លះ កំពុងកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ?
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1736-1024x576.png)
អគ្គស្នងការដ្ឋាននគរបាលជាតិ មានតួនាទីជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ដែលត្រូវអនុវត្តការងាររក្សាការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្រោយការបង្កើត និងការផ្លាស់ប្ដូរក្បាលម៉ាស៊ីននៃរាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ឆ្នាំ២០២៣នេះ សមាសភាពថ្នាក់ដឹកនាំនៃជួរនគរបាលជាតិ ក៏មានការផ្លាស់ប្ដូរជាមួយគ្នាដែរ ដោយនាយឧត្តមសេនីយ៍ ស ថេត ត្រូវបានប្រកាសតែងតាំងជាអគ្គស្នងការនគរបាលជាតិ ជំនួសលោកនាយឧត្តមសេនីយ៍ នេត សាវឿន ដែលត្រូវបានឡើងទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលថ្មី។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1737-edited.png)
សម្រាប់តំណែងជាអគ្គស្នងការរងនគរបាលជាតិ ក៏ត្រូវបានដោះដូរមួយចំនួនផងដែរ ដែលគិតមកដល់ពេលនេះ អគ្គស្នងការរងនគរបាលជាតិមានចំនួន២០រូប ដោយក្នុងនោះ មានថ្នាក់នាយឧត្តមសេនីយ៍ចំនួន២រូប គឺនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំការងារនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងទទួលទិសភូមិភាគទី៣ ទី៤ និង ទី៥ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរង ទទួលដឹកនាំការងារប្រឆាំងបទល្មើសគ្រឿងញៀន។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/៣២១-edited.jpg)
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង ទទួលដឹកនាំការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម បច្ចេកទេសសន្តិសុខ នាយកដ្ឋានកណ្ដាលសន្តិសុខ ចារកម្ម ការងារប្រឆាំងបទល្មើសល្បែង ពាណិជ្ជកម្ម ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ Hotline ជាមួយជនបរទេស ខណៈឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ដឹកនាំការងារសេនាធិការដ្ឋាន និងសហការគ្រប់គ្រងការងាររដ្ឋបាលនៃនាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/៣២២-edited.jpg)
ឧត្តមសេនីយ៍ ឡោ សុឡេង អគ្គស្នងការរង ទទួលការងារគ្រប់គ្រងអាវុធជាតិផ្ទុះ នគបាលទេសចរណ៍ នគរបាលការពារបេតិកភណ្ឌ និងនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ , ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង ទទួលដឹកនាំផែនការការពារ និងនាយកដ្ឋានអង្គរក្ស , ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការ ទទួលការងារកោសល្យវិច័យ បច្ចេកទេសវិទ្យាសាស្ត្រ និងនាយកដ្ឋានកណ្ដាលយុត្តិធម៌។ សម្រាប់ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ជាអគ្គស្នងការរង ទទួលការងារប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់គ្រងសន្តិសុខឯកជន និងសន្តិសុខផ្ទៃក្នុង , ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/៣២៣-edited.jpg)
ចំណែក ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង ទទួលដឹកនាំការប្រឆាំងបទល្មើសបច្ចេកវិទ្យា , ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង ទទួលការងារអន្តរាគមន៍ តម្រួតបទបញ្ជា នគរបាលការពារ និងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប , ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង ទទួកបន្ទុកលើការងារព្រំដែន ដោយទទួលទិសភូមិភាគទី១ និងទី២ និងឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា ជាអគ្គស្នងការរង ទទួលការងារយេនឌ័រ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/៣២៤-edited.jpg)
ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ ទទួលប្រឆាំងបទល្មើសគ្រឿងញៀន និងអមដំណើររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងវេទិកាផ្សេងៗ , ឧត្តសេនីយ៍ឯក សុង លី អគ្គស្នងការរង ទទួលការងារនគរបាលព្រហ្មទណ្ឌ និងការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច , ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលការងារនគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងបង្ការពន្លត់អគ្គិភ័យ។ ចំពោះអគ្គស្នងការរងចំនួន២រូប ត្រូវប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានី-ខេត្ត ពោល គឺឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/៣២៥-edited.jpg)
ដោយឡែក អគ្គស្នងការរងនគរបាលជាតិចំនួន២រូបទៀត ដែលទើបទទួលបានការតែងតាំងថ្មី គឺឧត្តមសេនីយ៍ឯក តាន់ សំណាង និងឧត្តមសេនីយ៍ទោ ហែម សុវត្ថិ។ មុនការតែងតាំងនេះ គឺឧត្តមសេនីយ៍ទោ ហែម សុវត្ថិ មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1740-1024x576.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត