ព័ត៌មានជាតិ
៩ឆ្នាំចុងក្រោយ កម្ពុជាបណ្ដេញជនបរទេសចេញពីប្រទេសជិត៣ម៉ឺននាក់ ក្នុងនោះវៀតណាមច្រើនជាងគេ
ជនជាតិវៀតណាមមានចំនួនច្រើនជាងគេ ក្នុងចំណោមជនបរទេសខុសច្បាប់ចំនួន២៧ ៣៣១នាក់ ដែលកម្ពុជាបានបណ្ដេញចេញពីដែនដីរបស់ខ្លួន ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ ពោលគឺរាប់ចាប់ពីឆ្នាំ២០១៤ មកដល់ចុងឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានកម្រាស់ពីរទំព័រដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ។

សេចក្ដីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសរសេរដូច្នេះថា “ចាប់តាំងពីឆ្នាំ២០១៤ដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ២៧,៣៣១នាក់ មាន១០៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ”។
គួររំលឹកបន្តិចថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សហការជាមួយសមត្ថកិច្ចជប៉ុន បញ្ជូនជនជាតិជប៉ុនចំនួន២៥នាក់ និងវត្ថុតាងចេញពីប្រទេសតាមរយៈយន្តហោះ Malaysia Airlines ក្រោយជនជាតិជប៉ុនមួយក្រុមនោះ យកទឹកដីកម្ពុជាប្រព្រឹត្តទង្វើឆបោកតាមប្រព័ន្ធទូរស័ព្ទលើជនជាតិជប៉ុនដូចគ្នា ហើយត្រូវស្ថានទូតជប៉ុនប្រចាំកម្ពុជាស្នើឱ្យសមត្ថកិច្ចជំនាញជួយឃាត់ខ្លួន។

តាមសេចក្ដីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដដែល ក៏បានសរសេរក្នុងន័យអះអាងអំពីដែនសមត្ថកិច្ចក្នុងការអនុវត្តន៍ច្បាប់លើបរទេសខុសច្បាប់ដែលវត្តមាននៅលើដែនដីរបស់កម្ពុជាដូច្នេះថា “រាល់ជនបរទេសដែលឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ត្រូវអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយត្រូវឃាត់ខ្លួន និងបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា”៕
ដោយ៖ង៉ិល ណារ៉ាត់





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង