ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាលតម្រង់ទិសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត បញ្ចប់ដោយលទ្ធផលវិជ្ជមាន
វគ្គបណ្តុះបណ្តាល ស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និង ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំធ្វើឡើងកម្រងទី១ សម្រាប់សមាជិក-សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក-សមាជិកាខេត្តកោះកុង បានបញ្ចប់ទៅប្រកបដោយលទ្ធផលជាវិជ្ជមាន ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។

លោក ម៉ប់ សារិន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ បានដំណើរការអស់រយៈពេល ១ថ្ងៃកន្លះ នៅរាជធានីភ្នំពេញ បានដល់ពេលបញ្ចប់ ប្រកបដោយលទ្ធផលជា វិជ្ជមានតាមរបៀបវារៈដែលបានគ្រោងទុក។ លោកថា បើទោះបីការបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ប៉ុន្តែទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ តាមរយៈ ការសម្របសម្រួលរបស់ក្រុមគ្រូឧទ្ទេស ពិសេសបានពិភាក្សាគ្នា ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ ល្អៗឱ្យគ្នាទៅវិញទៅមក លើការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី-ខេត្ត។

លោកស្នើឱ្យខិតខំស្វែងយល់បន្ថែមទៀត អំពីច្បាប់ ស្តីពី គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ ដើម្បីបង្កើនចំណេះដឹង សមត្ថភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

លោក ម៉ប់ សារិន បន្តថា កម្រងទី១ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តចែកចេញជា ពីរវគ្គ វគ្គទីមួយ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានក្រុមប្រឹក្សា-រាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តកោះកុង និងវគ្គទីពីរ ខេត្តព្រះសីហនុ ត្រូវបានកំណត់យកជា ទីកន្លែងសម្រាប់ការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ និងខេត្តកំពត។

លោកអរគុណ ចំពោះគ្រូឧទ្ទេស ថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រី នៃការិយាល័យលេខាធិការក្រុមប្រឹក្សា-រាជធានីភ្នំពេញ ដែលបានជួយរៀបចំ គាំទ្របច្ចេកទេស សម្របសម្រួលដល់វគ្គបណ្តុះបណ្តាលនេះ ដំណើរការទៅបានដោយរលូន។ ចំណុចសំខាន់ដែលបានលើកឡើងជាសំណូមពរ ក៏ដូចជាការពិភាក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវបានកត់សម្គាល់ ព្រមទាំងទុកជាធាតុចូលសម្រាប់ថ្នាក់ដឹកនាំប្រជុំពិនិត្យ និងពិភាក្សា៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ