Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តសិស្សប្រឡងបាក់ឌុបមិនជាប់ សូមកុំបោះបង់ក្តីសង្ឃឹម ត្រូវខិតខំបន្តទៀត

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប) មិន​ជាប់ សូម​កុំ​បោះបង់​ក្តី​សង្ឃឹម ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ឲ្យ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ទឹកចិត្ត​នេះ ខណៈ​ដែល ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប) នៅ​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា នៅ​រសៀល​នេះ លទ្ធផល​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រលង ០៦ វិច្ឆិកា ២០២៣ នឹង​ត្រូវ​ប្រកាស​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​ហើយ។ ឯកឧត្ដម សូម​ចូលរួម​អបអរសាទរ​ជាមួយ​សិស្សានុសិស្ស ដែល​បាន​ប្រលង​ជាប់​ទាំងអស់​គ្នា និង​ជាពិសេស សូម​កោតសរសើរ​ដល់​អ្នក​ដែល​បាន​និទ្ទេស A ទាំងអស់​គ្នា​ផង​ដែរ។ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ទឹកចិត្ត​ថា «សម្រាប់​អ្នក​ដែល​ធ្វើ​មិន​បាន​ល្អ សូម​កុំ​បោះបង់​ក្តី​សង្ឃឹម។ ប្អូនៗ ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ត​ថែមទៀត ដើម្បី​សម្រេច​ឲ្យ​បាន​ក្តី​ស្រមៃ​របស់​ខ្លួន​នេះ​ឲ្យ​បាន»។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ក៏បាន​អំណរគុណ​ដល់ លោកគ្រូ អ្នកគ្រូ គណៈមេប្រយោគ គណៈកម្មការ​កំណែ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​រៀបចំ​ការ​ប្រលង​តាំងពី​ដំណាក់កាល​តាក់​តែង​វិញ្ញាសា ដំណើរការ​ប្រលង និង​កែ​វិញ្ញាសា ​បញ្ចប់​ទៅ​ដោយ​រលូន ធានា​បាន​សុក្រឹត​ភាព តម្លាភាព និង​ជំនឿ​ទុកចិត្ត ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​គ្រប់​ភាគី។

គួរ​ជម្រាប​ថា បេក្ខជន​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ មាន​ចំនួន​ជាង ១៣ ម៉ឺន​នាក់។ ក្នុង​នោះ បេក្ខជន​ចំនួន ៩៨ ៤៦០ នាក់ បាន​ប្រឡង​ជាប់ ស្មើនឹង ៧២,៨៩%។ ចំណែក​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ១ ៦៧៣ នាក់ ច្រើន​ជាង​ឆ្នាំ​មុន ដែល​មាន ១ ០៤៩ នាក់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម